អាងទឹកអូរតាកេរ្តិ៍ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នឹងក្លាយ ទៅជាកន្លែងកំសាន្តចម្រុះ រួមចំណែកអភិវឌ្ឍន៍វិស័យទេស ចរណ៍ ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋ នៅ មូលដ្ឋាន

ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នំា២០២១ បានអញ្ជើញ មកស្រុកជើងព្រៃ ឃុំស្តើងជ័យ ខេត្តកំពង់ចាម ដើម្បីមកពិនិត្យការដ្ឋានស្តារអាងទឹកអូរតាកេរ្តិ៍។

ឯកឧត្តម ម៉ឹង មករា ប្រធានក្រុមការងារយុវជនក្រុម៨ បានអោយដឹងថា គម្រោងស្តារអាងទឹកអូរតាកេរ្តិ៍ នេះបានទទួលជំនួយឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងបំណងធ្វើជាកន្លែងហាត់ប្រាណ កន្លែងកំសាន្ត លក់ដូរចំណីអាហារ និងភេសជ្ជៈផ្សេងៗ និងបានបង្កើតមុខរបរ និងប្រាក់ ចំណូលបន្ថែម ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក ចូលរួមចំណែកអភិរក្សធនធានធម្មជាតិ និង       បរិស្ថានល្អសម្រាប់ភូមិ ឃុំ។ ក្រៅពីសកម្មភាពស្តារអាងទឹក ជុំវិញអាងទឹកគ្រោងបង្កើត “សួនដើមក្ងោក” ទំហំ ៨៨៨៨ ម៉ែត្រការ៉េ លើកទំនប់ និងធ្វើផ្លូវគ្រួសក្រហម រៀបចំដាំព្រៃលិចទឹក លែងពូជត្រីនៅក្នុងអាងទឹក រៀបចំកន្លែងបង្កាត់ពូជត្រី និងកន្លែងចិញ្ចឹមត្រីសម្រាប់បង្ហាញ ដែលទទួលបានការជួយឧបត្ថម្ភបច្ចេកទេសពីរដ្ឋបាលជលផល។ បច្ចុប្បន្ន សកម្មភាព ស្តារអាងទឹកសម្រេចបាន ៧០% ហើយ។

ឯកឧត្តមវេង សាខុន បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងការស្តារអាងទឹកអូរតាកេរ្តិ៍នេះឡើង។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗដែលបាននិងកំពុងដំណើរការអភិវឌ្ឍជាបណ្តើរៗ និងឈានទៅសម្រេចបាននូវមហិច្ឆិតារួម គឺ៖ បង្កើតតំបន់ទេសចរណ៍ក្នុងមូលដ្ឋានផ្ទាល់ ដាំដើមឈើគម្របបៃតង ធ្វើវារីវប្បកម្ម ផ្សព្វផ្សាយ និងអភិរក្សពូជត្រី សួនហាត់ប្រាណ ដើម្បីសុខភាព បង្កើនផលិតភាពផលិតកម្មដំណាំស្រូវតាមរយ:ការប្រើប្រាស់ទឹកក្នុងអាង ដើម្បីបង្កើនរដូវដាំដុះ ដាំដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បង្កើតឱកាសការងារជូនពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងយុវជន ដែលជាសមាជិកក្រុម ៨ ជាពិសេសកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចថ្នាក់មូលដ្ឋានយ៉ាងល្អប្រសើរ។

ក្នុងថ្ងៃដដែល ឯកឧត្តម វេង សាខុន​ និងអាជ្ញាធរស្រុកជើងព្រៃ បាននាំយកអាវរងារ និងថវិកាមួយចំនួន មកចែកជូនចាស់ជរាចំនួន ៦៧៩នាក់ (ស្រ្តី ៤៨៥) ដែលមកពីឃុំទាំង ១០ នៃស្រុក ក្នុងនោះគឺ៖ ឃុំខ្នុរដំបង ៦១នាក់ ឃុំគោករវៀង ៤២នាក់ ឃុំផ្តៅជុំ ៥៣នាក់ ឃុំព្រៃចារ ៦៣នាក់ ឃុំព្រីងជ្រុំ ៦២នាក់ ឃុំសំពងជ័យ ២០៩នាក់ ឃុំស្តើងជ័យ ៥២នាក់ ឃុំសូទីប ៦៧នាក់ ឃុំ ស្រម៉រ ២០នាក់ និងឃុំត្រពាំងគរ ៥០នាក់។

នាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកអាវរងារមកចែកជូនលោកតា លោកយាយម្នាក់មួយៗ និងថវិកា ៥០ ០០០រៀល។ ដោយឡែក លោកយាយ លោកតាដែលមិនបានអញ្ជើញមកចូលរួម លោកបានណែនាំឲ្យឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះ នាំយកអំណោយនេះទៅចែកជូនលោកយាយ លោកតាតាមមូលដ្ឋានផ្ទាល់ខ្លួនឲ្យផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner