រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ចំនួន១៦ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា បានថយចុះពីខ្ទង់២០ករណីមកខ្ទង់ជាង១០ករណីនៅថ្ងៃនេះដែលជា លើកដំបូងហើយក្រោមយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងនិងការអនុវត្តវិធានការសុខាភិបាលកម្ពុជា។ យោងតាម ក្រសួងសុខាភិបាល, ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន១៦ករណី ដែលថយ ចុះ៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន១៦ករណីនោះ ការ ឆ្លងក្នុងសហគមន៍ មានចំនួន១២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណី។

កម្ពុជាគិតត្រឹមថ្ងៃទី៦ខែធ្នូ ការឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន២៧២ករណី, ចំណែកការ ព្យាបាល ជា សះស្បើយមានចំនួន១១ម៉ឺន៦ពាន់៦២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣នាក់ក្នុងនោះ អ្នកមិនបានចាក់ វ៉ាក់សាំងមានម្នាក់ ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់៩៦៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner