២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ១ពាន់ ៧៣១នាក់ (Video Inside)

ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៦ ខែធ្នូ បានកើនដល់១៤លាន១សែន៧ ម៉ឺន៧៤នាក់ហើយ បន្ទាប់ពីតួលេខចាក់វ៉ាក់សាំង២៤ម៉ោងចុងក្រោយនេះ មានចំនួន១ពាន់ ៧៣១នាក់។

យោង តាមក្រសួងសុខាភិបាល, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៤សែន៦ម៉ឹន៥ពាន់៦៥២នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១សែន៣ពាន់២១៤នាក់, ការចាក់លើយុវជនវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៥ពាន់៥៥៧នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១១ឆ្នាំ

មានចំនួន១លាន៩សែន៨ម៉ឺន៤ពាន់៩៥៩នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៧ម៉ឺន ៦ពាន់៣៤៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី០៦ ធ្នូ បានចំនួន២លាន៤សែន ១ម៉ឺន៨ពាន់៩៣៧នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៥៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner