កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ១៩ផលិតក្នុងប្រទេសចាប់ពីឆ្នាំក្រោយទៅ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់នៅថ្ងៃនេះថែមទៀតជុំវិញកម្ពុជាដែលបានទទួលសិទ្ធិនូវការផលិតវ៉ាក់ សាំងបង្កាកូវីដ១៩ នៅក្នុងស្រុកដែលរំពឹងថាកម្ពុជានឹងលែងមានក្តីបារម្ភជុំវិញភាពខ្វះខាតវ៉ាក់សាំងចាក់មកលើ ប្រជាជនកម្ពុជា។ ជម្ងឺឆ្លងកូវីដ១៩ បានចាប់ផ្តើមរាតត្បាតពិភពលោកតាំងពីដើមឆ្នាំ២០២០នោះមក ក្រោយការ រកឃើញជាលើកដំបូងក្នុងក្រុងវូហាននេះប្រទេសចិននាចុងឆ្នាំ២០១៩។

ក្នុងរយៈពេលជិត២ឆ្នាំមកនេះ, ជម្ងឺនេះ បានឆ្លងរាតត្បាតលើសកលលោកជាង២៦៥លានករណី, សម្លាប់មនុស្សជាង៥លាននាក់ថែមទៀតនិងជម្ងឹនេះ នៅតែបន្តរាលដាលឥតឈប់ឈរបើទោះបីជាពិភពលោកមានវ៉ាក់សាំងផលិតដើម្បីការចាក់បង្ការលើពលរដ្ឋក៏ ដោយ។

ក្រុមអ្នកវិទ្យាសាស្ត្របានសម្តែងក្តីព្រួយបារម្ភដោយសារតែវីរុសកូវីដ១៩ បានបំប្លែងខ្លួនជាវីរុសថ្មីដោយ ជាវីរុសអូមីក្រុងនោះជាដើមដែលវីរុសនោះ មិនខ្លាចនឹងវ៉ាក់សាំងដែលពិភពលោកបានរកឃើញកន្លងមកនេះ ឡើយ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងថាដោយសារតែគេមិនដឹងថាតើជម្ងឺកូវីដ១៩នឹងអាចត្រូវចប់ នាពេលណាមួយនោះហើយ ទើបសម្តេចបានស្នើរកកិច្ចសហការពីប្រទេសចិនដើម្បីទទួលបាននូវសិទ្ធិផលិតវ៉ាក់ សាំងនៅក្នុងស្រុក ។

ឯកអគ្គរដ្ឋទូតចិនលោកវ៉ាងវិនធាន បានថ្លែងនៅថ្ងៃទី៦ធ្នូនេះបញ្ជាក់បន្ថែមថាកម្ពុជានឹងអាចមានរោងចក្រផលិត វ៉ាក់សាំងក្នុងប្រទេសនៅក្នុងឆ្នាំ២០២២ខាងមុខនេះហើយ។ ឯកអគ្គរដ្ឋទូតចិនបានថ្លែងថា ក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ប្រទេសចិនកំពុងធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយកម្ពុជាក្នុងការប ង្កើតរោងចក្រផលិតវ៉ាក់សាំងបង្កាកូវីដ១៩នោះហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner