សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាបេក្ខភាពឈរជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នឹងត្រូវរង់ចាំក្រោយឆ្នាំ២០២៨ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សាឡើងវិញនូវបេក្ខភាពឈរឈ្មោះរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលនឹងត្រូវរង់ចាំរហូតក្រោយឆ្នាំ២០២៨។

សម្តេចតេជោ ហ៊ុន សែន នៅបានថ្លែងច្រានចោល ថ្ងៃនេះថែមទៀត រាល់ការចោទពីក្រុមធ្វើនយោបាយទុច្ចរិតនានាដែលចេះតែសម្លឹងឃើញតែផ្លូវអាក្រក់នៃវិធី ជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលអនាគត បើទោះបីជាសម្តេចបានបញ្ជាក់ថាការជ្រើសរើសបេក្ខជននាយរដ្ឋមន្ត្រី ត្រូវតែធ្វើតាមរយៈការបោះឆ្នោតជាសកល, ចំណែកបេក្ខជនជានាយរដ្ឋមន្ត្រីសោតទៀតគឺជាបុគ្គលដែលជាសមា ជិករដ្ឋសភានោះផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមទៀតនៅថ្ងៃនេះថា ការបន្តវេនរបស់អនាគតយុវជនជំនាន់ ក្រោយ នឹងត្រូវរង់ចាំក្រោយឆ្នាំ ២០២៨ ។

គួរបញ្ជាក់ថាចាប់តាំងពីសប្តាហ៍មុនដែលមានការប្រកាសរបស់សម្តេចតេជោហ៊ុនសែនគាំទ្របេក្ខភាពរបស់ លោកហ៊ុនម៉ាណែតឈរឈ្មោះប្រកួតប្រជែងជានាយករដ្ឋមន្ត្រីសម្រាប់ក្រុមយុវជននាពេលអនាគតនោះមក, ការប្រកាសគាំទ្រពីពលរដ្ឋខ្មែរក្នុងស្រុកដ៏ច្រើនលើសលុបដូចទឹកបាក់ទំនប់ និងពីពលរដ្ឋខ្មែរពីក្រៅស្រុកផងដែរ ត្រូវគេឃើញថាបានធ្វើឡើងគាំទ្រយ៉ាងគគ្រឹកគគ្រេង សម្បីតែគណៈសង្ឃពុទ្ធសាសនារដ្ឋនិកាយធម្មយុត្តិខ្មែរដឹក នាំដោយសម្តេចព្រះមហាសង្ឃរាជបូរគ្រី  ក៏បានចេញសង្ឃប្រកាសគាំទ្រផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner