កម្ពុជាសម្ពោធផ្លូវជាតិលេខ១១ តម្លៃ១០០លានដុល្លារ នៃជំនួយរបស់ប្រទេសចិន (Video Inside)

ផ្លូវជាតិលេខ១១តម្លៃប្រមាណ១០០លានដុល្លារដែលជាផ្លូវជាតិភ្ជាប់ខេត្តភាគខាងកើតកម្ពុជាទៅកាន់ខេត្ត ភាគ ឥសានប្រទេសនិងទៅកាន់ផ្នែកដទៃនៃខេត្តនានាភាគពាយព្យនិងឧត្តរប្រទេសផងដែរនោះ បានធ្វើពិធីដាក់ សម្ពោធឳ្យប្រើប្រាស់នៅថ្ងៃទី៦ធ្នូនេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋ  មន្ត្រីនៃប្រទេសកម្ពុជា។

ពិធីសម្ពោធផ្លូវជាតិលេខ១១ ដែលជាផ្លូវនៃប្រាក់កម្ចីពីប្រទេសចិន បានអញ្ជើញចូលរួម ផងដែរពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោកវ៉ាងវិនធាន។ ឯកអគ្គរដ្ឋទូតចិន បានថ្លែងចាប់អារម្មណ៍ ជុំ វិញគោលនយោបាយផ្លូវនិងខ្សែក្រវាត់របស់ចិនដែលមិនត្រឹមបានជួយកសាងផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធតែក្នុងប្រ ទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រទេសនានាក្នុងតំបន់អាស៊ានដូចជាប្រទេសឡាវនាពេលថ្មីៗនេះថែម ទៀត។

យោងតាមឯកអគ្គរដ្ឋទូតចិន គិតរហូតមកទល់ពេលនេះ,​ ការជួយរបស់ចិនលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មល់ កម្ពុជាមានប្រវែងជាង៣ពាន់គីឡូម៉ែត្រជាមួយនឹងស្ពានមិត្តភាពជាច្រើនថែមទៀត។ លោកឯកអគ្គរដ្ឋទូតចិន​បាន ថ្លែងក្នុងឳកាសនោះបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិននឹងបន្តជួយកម្ពុជាលើការកសាងប្រទេសដើម្បីការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដើម្បិកែលំអជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងក្នុងឳកាសនោះរំលឹកនូវអតីតកាលតាំងពីឆ្នាំ២០០០និងឆ្នាំ២០០១ ដែល ពេលនោះ កម្ពុជាទើបនឹងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងស្រុក នៅមិនទាន់មានផ្លូវធ្វើដំណើរដោយស្រួលឡើយនិង ម្យ៉ាងទៀតពេលនោះ កម្ពុជាបានរងនឹងជំនន់ទឹកដ៏ធំលិចលង់ភូមិករអ្នកស្រុកនិងជន់លិចផ្លូវថ្នល់ថែមទៀតដោយ សារតែផ្លូវទាបមិនទាន់ខ្ពស់ដូចបច្ចុប្បន្ន។

ផ្តើមចេញពីការមើលឃើញភាពលំបាកនោះហើយ, ប្រមុខរាជរដ្ឋាភិ បាលក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកាលពីខែឧសភាឆ្នាំ២០១៧, បានធ្វើការចុះហត្ថលេខាដើម្បីអាចទទួល ប្រាក់កម្ចីចំនួន៦៧១លានយ័នដែលស្មើនឹងប្រមាណ១០០លានដុល្លារសម្រាប់ការធ្វើផ្លូវជាតិលេខ១១ និងផ្លូវជាតិ នេះ បានសម្រេចក្នុងការសម្ពោធថ្ងៃទី៦ធ្នូឆ្នាំ២០២១នេះ ។

ផ្លូវជាតិលេខ១១ ប្រវែងជាង៨៦គីឡូម៉ែត្រ គឺជាផ្លូវដែលតភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ឆ្លងកាត់ ក្រុងព្រៃវែង និងបន្តកាត់តាម ស្រុកត្បូងឃ្មុំ, ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរ ទៅកាន់ ខេត្តនានានៃភាគឥសាននិង ឧត្តរប្រទេស និងបន្តការធ្វើដំណើរតាមបណ្តោយព្រំដែនកម្ពុជាឡាវ, ថៃ, និងវៀត ណាម ដែលជាប់នឹងប្រទេស កម្ពុជាផងដែរ។ ផ្លូវជាតិលេខ១១នេះ បានកសាងក្នុងរយៈពេល៣០ខែគិតចាប់ពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner