ព្រះមហាក្សត្រ និងសម្តេចម៉ែយាងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ បានយាងគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ នៅថ្ងៃព្រឹកថ្ងៃច័ន្ទទី៦ធ្នូ។

សម្តេចក្រុមព្រះ បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានដឹកដង្ហែតាម ជើងយន្តហោះពិសេសពីប្រទេសបារាំងមកដល់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ព្រះសពបាន រក្សានិងតម្កល់ទុកនៅព្រះដំណាក់លើផ្លូវសម្តេចប៉ាន់, សង្កាត់បឹងរាំង នៃខណ្ឌដូនពេញ។

នារសៀលថ្ងៃដដែលនេះផងដែរសម្តេចប្រធានវិបុលសេនាភក្តីសាយឈុំព្រឹទ្ធសភា, សម្តេចអគ្គមហា ពញា ចក្រីហេងសំរិនប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អញ្ជើញ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេច ក្រុមព្រះនរោត្ដមរណឫទ្ធិផងដែរ។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ព្រះអង្គគឺជាព្រះរាជច្បងរបស់ព្រះមហាក្សត្រ ខ្មែរបច្ចុប្បន្នប៉ុន្តែមានព្រះមាតាទីទៃ។ ព្រះមាតារបស់សម្តេចក្រុមព្រះ គឺអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការី ក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រានិងព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តមចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។ សម្តេចក្រុមព្រះ ធ្លាប់បានប្រឡូកក្នុងវិស័យនយោបាយកន្លង មកនេះផងដែរ។ ព្រះអង្គធ្លាប់យាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ រវាងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner