ផ្លែមៀន និងត្រីប្រាកម្ពុជានឹងមានទីផ្សារលក់នៅប្រទេសចិន (Video Inside)

ផ្លែមៀននិងត្រីប្រារបស់កម្ពុជា នឹងក្លាយជាផលិតផលនាំចូលលក់ក្នុងទីផ្សាររបស់ប្រទេសចិននាពេលខាងមុខ នេះ ដែលនឹងជួយជម្រុញកាន់តែខ្លាំងលើជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ កសិករកម្ពុជាកាលពីខែសីហាឆ្នាំ ២០២១ដោយសារតែវិបត្តិនៃជម្ងឺកូវីដ១៩និងរបាំងនៃភូតគាមអនាម័យ បានធ្វើទំនិញកសិផលផ្លែមៀនបានស្ទះ មិនអាចរកច្រកចេញលក់លើទីផ្សារអន្តរជាតិបានឡើយ។

កសិករខ្លះ ថែមទាំងបង្ហាញនូវក្តីមួរហ្មងចង់កាប់ចោល នូវដើមមៀនដើម្បីការដាំដំណាំផ្សេងទៀតដើម្បីការនាំចេញលក់លើទីផ្សារនៅក្រៅប្រទេស។ ប៉ុន្តែក្រោមកិច្ចប្រឹង ប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ទំនិញផ្លែមៀនរបស់កម្ពុជានឹងត្រូវនាំចូលទៅលក់ក្នុងទីផ្សារនៃប្រទេស ចិន។ ឯកអគ្គរដ្ឋទូតចិនលោកវ៉ាងវិនធាន បានបញ្ជាក់នៅថ្ងៃទី៦ធ្នូនេះ នៅក្នុងពិធីមួយដែលលោកបានចូលរួម នៅក្នុងខេត្តត្បូងឃ្មុំ ដោយបញ្ជាក់ថាមិនត្រឹមតែផ្លែមៀននោះទេ សូម្បីតែត្រីប្រារបស់កម្ពុជា ក៏ប្រទេសចិននឹង ទទួលទិញផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានផ្តួចផ្តើមនូវការនាំចេញផលិតផលរបស់កម្ពុជាចេញទៅលក់នៅលើទី ផ្សាររបស់ប្រទេសចិន បានថ្លែងបញ្ជាក់បន្ថែមទៀតជុំវិញផលិតផលផ្លែមៀននិងត្រីប្រារបស់កម្ពុជា ដែលនឹងត្រូវ នាំចេញទៅលក់លើទីផ្សារនៃប្រទេសចិន ។

ទំនាក់ទំនងកម្ពុជានិងប្រទេសចិន គឺជាទំនាក់ទំនងនៃមិត្តភាពដែកថែប។ នៅខែមករាជិតមកដល់នេះ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងកម្ពុជានិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង តំបន់ RCEP រវាងអាស៊ាននិងប្រទេសចិន នឹងត្រូវចាប់ផ្តើមដំណើរការ។

ឯកអគ្គរដ្ឋទូតចិនបានថ្លែងថា តាមរយៈ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងកម្ពុជានិងកិច្ចព្រមព្រៀងភាព ជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ, ការកសាងសហគមន៍វាសនារួមរវាងប្រទេសចិននិងកម្ពុជានឹងបញ្ចេញ ថាមពល កាន់តែខ្លាំងក្លាដែលនឹងជួយជម្រុញជីវភាពពលរដ្ឋខ្មែរកាន់តែមានកម្រិតខ្ពស់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner