កម្ពុជាដែលនឹងក្លាយជាប្រធានអាស៊ាន តាំងចិត្តធ្វើការសម្រុះសម្រួលលើបញ្ហាប្រទេសមីយ៉ាន់ម៉ា (Video Inside)

កម្ពុជាដែលនឹងក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ បានបញ្ជាក់នូវការតាំងចិត្តធ្វើកិច្ចការសម្រុះសម្រួល ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ខណៈការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងអាស៊ាននាពេលនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែវិបត្តិផ្ទៃក្នុងប្រទេសនៅមិនទាន់អាចដោះស្រាយបាន។

សម្តេចនាយក រដ្ឋមន្ត្រីហ៊ុនសែនបានបង្ហាញការប្តេជ្ញាប្រឹងប្រែងរបស់កម្ពុជានៅមុនពេលក្លាយជាប្រធានអាស៊ាន ដោយកម្ពុជា ត្រូវអញ្ជើញរដ្ឋមន្ត្រីការបេរទេសមីយ៉ាន់ម៉ានិងប្រមុខរាជរដ្ឋាភិបាលគ្រោងនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ថែមទៀតដើម្បីជួបមេដឹកនាំយោធាលោកមីងអូងឡាំង នៅច្រើនថ្ងៃមុនពេលដែលកម្ពុជានឹងក្លាយជាប្រធាន អាស៊ានឆ្នាំ២០២២នោះ ៕

ប្រទេសក្នុងតំបន់អាស៊ាន កាលពីខែមេសាឆ្នាំ២០២១ បានកោះប្រជុំ រួមគ្នាដោយបានដាក់ចេញនូវផែនទី ចង្អុលផ្លូវមួយ៥ចំណុចសម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីធ្វើការដោះ ស្រាយវិបត្តិផ្ទៃក្នុងប្រទេសរបស់ ខ្លួន ប៉ុន្តែដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថាមិនបានអនុវត្តតាម នូវ ផែនទីចង្អុលផ្លូវនោះឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាកម្ពុជានឹងមិនដើរហួសពីអ្វីដែលអាស៊ានបានធ្វើនាពេលកន្លងមកនោះ ទេ ។

មីយ៉ាន់ម៉ា គឺជាប្រទេសសមាជិកមួយក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប៉ុន្តែស្ថានការណ៍នយោបាយ ផ្លាស់ប្តូរក្នុងប្រទេសចាប់តាំងដើមខែកុម្ភៈឆ្នាំ២០២១ ដោយសារមានទំនាស់ផ្ទៃក្នុងរហូតដល់ការឃាត់ខ្លួន លោក ស្រីអង់សានស៊ូជី និងមន្ត្រីពាក់ព័ន្ធក្នុងរដ្ឋាភិបាលរបស់លោកស្រីនោះមក បាននាំឲ្យមានការដាក់សម្ពាធ លើប្រ ទេសមីយ៉ាន់ម៉ា ក្នុងការស្វែងជម្រុញរកសន្តិភាពនិងមាគ៌ាលទ្ធិប្រជាធិបតេយ្យសាឡើងវិញដល់រដ្ឋាភិបាលក្រុង ណៃពិដោ។

ប្រទេសមួយចំនួនដែលឈឺឆ្អាលនឹងស្ថានការណ៍មីយ៉ាន់ម៉ា ត្រូវគេរាយការណ៍ថាបានស្នើឳ្យមីយ៉ាន់ ម៉ាអនុវត្តនូវនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា ដូចជាអ្វី ដែលកម្ពុជាធ្លាប់បំបាត់សង្គ្រាមស៊ីវិល និងធ្វើឲ្យប្រ ទេស អស់សង្គ្រាម និងមាន សន្តិភាពសាឡើងវិញក្នុងប្រទេសកម្ពុជាកន្លងមក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner