បានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយរួមមានអ្នករងរបួស ៣នាក់ និងយ៉ាងហោចណាស់ចំនួន៥ នាក់បាត់បង់ជីវិតនៅពេលដែលរថយន្តយោធាមួយគ្រឿងបើកទៅបុកក្រុមបាតុករនៅទីក្រុង Yangon

អត្ថបទដោយ៖
AMS OneMinute

បាតុករចំនួន ១១នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយរួមមានអ្នករងរបួស ៣នាក់ និងយ៉ាងហោចណាស់ចំនួន៥ នាក់បាត់បង់ជីវិតនៅពេលដែលរថយន្តយោធាមួយគ្រឿងបើកទៅបុកក្រុមបាតុករនៅទីក្រុង Yangon នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ធ្នូ។

បេសកកម្មអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ាបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ខណៈដែលស្ថានទូតអាមេរិកបាននិយាយថាពួកគេមានការរន្ធត់ចិត្តដែលកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ ជិះកិន និងសម្លាប់បាតុករច្រើននាក់ ហើយអាមេរិកគាំទ្រសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធី។

ឧបទ្ទវហេតុនេះកើតឡើង ខណៈពេលដែលមីយ៉ាន់ម៉ាកំពុងរងចាំសាលក្រមនៃការកាត់ក្ដីមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ដែលប្រឈមមុខនឹងការចោទប្រកាន់ច្រើនរួមមានពីបទការញុះញង់ និងការរំលោភវិធានការកូវីដ១៩។

ប្រភព៖ CNN

ads banner