វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំផ្សព្វផ្សាយកាលវិភាគសិក្សាលម្អិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៩ ឆ្នាំទី៤ ឆមាសទី២

ដីឥដ្ឋ លោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកាលវិភាគសិក្សាលម្អិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៩ ឆ្នាំទី៤ ឆមាសទី២ ជំនាញ ស៊ើបអង្កេតព្រហ្មទណ្ឌនិងអន្តោប្រវេសន៍ ដោយមានការចូលរួមពីសាស្ត្រាចារ្យ/គ្រូនគរបាលជាតិ ថ្នាក់ដឹកនាំនិងមន្ដ្រីជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកសមាជិកាទាំងអស់ និងដំណើរការតាមរបៀបវារ:ជាបន្តបន្ទាប់។ បន្ទាប់មក លោកប្រធានអង្គប្រជុំបានកោតសរសើរចំពោះកិច្ចសហការល្អរវាងសាស្ត្រាចារ្យ/គ្រូ ជាមួយវិទ្យាស្ថានដែលបានបំពេញភារកិច្ចយ៉ាងល្អប្រសើរនាពេលកន្លងមក។

ជាចុងក្រោយ លោកប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើដូចខាងក្រោម៖
១- ស្នើសាស្ត្រាចារ្យ/គ្រូយកចិត្តទុកដាក់អនុវត្តតាមកាលវិភាគសិក្សាកំណត់។
២- ស្នើសាស្ត្រាចារ្យ/គ្រូយកចិត្តទុកដាក់លើការចេញវិញ្ញាសាប្រឡងឱ្យត្រូវនឹងខ្លឹមសារដែលបានបង្រៀន។
៣- ស្នើសាស្ត្រាចារ្យ/គ្រូត្រូវមានឯកសារផ្លូវការត្រឹមត្រូវមកវិទ្យាស្ថាន សម្រាប់ការប្តូរគ្រូបង្រៀន។
៤- ស្នើសាស្ត្រាចារ្យ/គ្រូយកចិត្តទុកដាក់ទៅលើលទ្ធផលរំពឹងទុកតាមមុខវិជ្ជានីមួយៗ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner