រថយន្តពីរគ្រឿងបុកឃឿនផ្លូវនៅស្ទុបឬស្សីផ្អែមរងការខូចខាតហេីយ ថែមទាំងជជែកគ្នាផ្អេីលដល់សមត្ថកិច្ចចុះវាស់វែង

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានបុកនិងឡេីងឃឿនផ្លូវ កល់ជាប់ទៅមុខលែងរួច ហេីយត្រូវរថយន្ត toyota Prius មកបុកពីក្រោយបុកថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ០៧ខែ ធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចស្តុប ឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្ត សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4550 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតឡេីងឃឿនផ្លូវ កល់ជាប់ទៅមុខលែងរួច ។

បន្ទាប់មកស្រាប់តែមានរថយន្តមូុយគ្រឿងទៀត ម៉ាក Toyota Prius ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1398 បេីកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានរេចង្កូតជ្រុលទៅបុករថយន្ត សាំយ៉ុង ពីក្រោយពេញទំហឹងទៀត បណ្ដាលឲ្យរថយន្ត Prius រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ សំណាងល្អដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែភាគីរថយន្តបង្កទាំងពីរបែជានិយាយប្រកែកយកតែត្រូវរៀងៗខ្លួនដេីម្បីទាយកសំណង ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគម ។

ក្រោយពេលកេីតហេតុសម្ថតកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ ឲ្យចុះមកវាស់វែង យករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនិតិវិធី ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner