ក្រុមហ៊ុនមួយចាក់ដីបិទផ្លូវទឹកបណ្ដាលលិចដំណាំរបស់ពលរដ្ឋ ឥឡូវត្រូវបានអាជ្ញាធរ អន្តរាគមន៍ជួយកាយប្រឡាយបង្ហូរទឹកចេញរួចហើយ

កំពង់ឆ្នាំង ៖ លោក ឈឿង ហួរ អាយុ ៥៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានមុខរបរដាំស្ពៃនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកអភិបាលរងក្រុងកំពង់ឆ្នាំង និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ម្សិញមិញ តាមរយៈក្រុមអ្នកសារព័ត៌មានបានជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនមួយ ដែលបានធ្វើផ្លូវចាក់បិទប្រព័ន្ធប្រឡាយបង្ហូរទឹក ប៉ុន្តែកាលពីម្សិលមិញក្រោយពីលោកអភិបាលរងក្រុងនិងអភិបាលខេត្តជួយអន្តរាគមន៍ ក្រុមហ៊ុននោះបានកាយប្រឡាយ បង្ហូរទឹកវិញរួចរាល់ហើយ ដែលធ្វើឱ្យទឹកនៅក្នុងចំការស្ពៃរបស់គាត់ នៅក្នុងភូមិកោះក្របី នៅព្រឹកថ្ងៃទី០៧ខែធ្នូនេះបានស្រកចុះអស់វិញហើយ ។

លោក ឈឿង ហួរ បានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋជាង ២០គ្រួសារនៅក្នុងភូមិកោះក្របី បានដាំស្ពៃ
នៅលើដីចម្ការសរុបប្រមាណ ៤ ហិកតា នៅក្រោយផ្ទះរៀងៗ ដើម្បីលក់ដូរចិញ្ចឹមជីវិត ។

លោក ឈឿង ហួរ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់ក្រុមគ្រួសារគាត់មានដីចំការសម្រាប់ដាំស្ពៃប្រមាណជិត ១សិន (ទំហំ៤០ម៉ែត្រគុណនិង៤០ម៉ែត្រ) តែប៉ុណ្ណោះ ដែលក្នុងពេលដាំ១ដងៗមានរយៈពេល ១ខែ ទទួលបានផលប្រមាណ ៨តោន ដែលក្នុងមួយរដូវអាចដាំស្ពៃបាន ២ ដងទៅ ៣ដង ផងដែរ ។ ចំណែកតម្លៃស្ពៃលើទីផ្សារក្នុងពេល នេះមានតម្លៃក្នុងមួយគីឡូ ៥ពាន់រៀល ។

ប៉ុន្តែពេលសម្បូរខ្លាំងនៅលើទីផ្សារមានតម្លៃទាបជាងនេះជាក់ស្តែងឆ្នាំមុនពេលសម្បូរច្រើនគឺក្នុងមួយគីឡូថ្លៃពី ៣០០រៀល ទៅ ៥០០រៀលតែប៉ុណ្ណោះ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner