គណកម្មការអន្ដរក្រសួង អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជាប្រចាំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល ការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន០៤ខ្សែ ប្រវែងសរុប ១ម៉ឺន ៨ពាន់ ១០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ សាងសង់លូមូល គ្រប់ប្រភេទចំនួន ២៤កន្លែង និងលូប្រអប់ចំនួន ០៣កន្លែង ស្ថិតនៅក្នុងឃុំកក់ និងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គម្រោងនេះអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ៕ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner