សហព័ន្ធកីឡាទ្រីយ៉ាត្លុង បោះជំរុំហ្វឹកហាត់ ដើម្បីជម្រុញអភិវឌ្ឍកម្រិតបច្ចេកទេស ដល់ជម្រើសជាតិ និងអត្តពលិកបំរ៉ុង

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបោះជំរុំហ្វឹកហាត់ នៅខេត្តកែប រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់អត្តពលិកជម្រើសជាតិ និងបំរ៉ុង ដើម្បីបង្កើនគុណភាពបច្ចេកទេស ។


លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធ បានបញ្ជាក់ថា កម្មវិធីបោះជំរុំ ដែលរៀបចំ ដោយសហព័ន្ធមានរយៈពេល៨ថ្ងៃនេះ មានកីឡាករ កីឡាការិនីជម្រើសជាតិ១៤ និងបំរ៉ង៦នាក់ ដោយសិក្សាជាមួយគ្រូកម្រិតអន្តរជាតិចំនួន៣នាក់ ២នាក់ជាគ្រូបរទេស និងម្នាក់ជាគ្រូកម្ពុជា ។ អគ្គលេខាធិការរូបនេះ អះអាងថា កម្មវិធីបោះជំរុំនេះ គឺសហព័ន្ធមានគោលដៅបង្កើនកម្រិតបច្ចេកទេស កីឡាករ កីឡាការិនី ដើម្បីឲ្យស្របតាមស្តង់ដា មុននឹងចូលរួមការប្រកួតថ្នាក់ជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ រៀបចំ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។


អគ្គលេខាធិការរូបនេះ បន្ថែមថា អត្តពលិកជម្រើសជាតិ និងបំរ៉ុង នឹងធ្វើការហ្វឹកហាត់ អនុវត្តដោយផ្ទាល់ នៅទីលានប្រកួតស្តង់ដា គឺហែលទឹកសមុទ្រ រត់ និងជិះកង់ ក្រោមការតម្រង់ទិស ពីលោកគ្រូកម្រិតអន្តរជាតិទាំង៣នាក់ តាមប្រព័ន្ធ ZOOM និងនៅទីលានផ្ទាល់ ។ ឆ្លងកាត់កម្មវិធីបោះជំរុំហ្វឹកហាត់រយៈពេល៨ថ្ងៃ អត្តពលិកទាំងអស់ និងយល់កាន់តែច្បាស់ក្បួនច្បាប់ និងលក្ខ័ណ្ឌ នៃការប្រកួត ។


សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះ មានកីឡាករ កីឡាការិនីចូលរួមសរុប២០រូប ក្នុងនោះជម្រើសជាតិ១៤រូប និងបំរ៉ុង៦ ហ្វឹកហាត់ទ្រឹស្តីជាមួយគ្រូ Francisco ជនជាតិ Italy តាម ZOOM និងសិក្សាដោយផ្ទាល់ជាមួយគ្រូ Derrick Murray ជនជាតិ New Zealand និង លោកគ្រូ ចេង ច័ន្ទតារ៉ា គ្រូជម្រើសជាតិ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner