ប្រទេសថៃរកឃើញករណីដំបូងនៃវ៉ារ្យ៉ង់អូមីក្រុង
កាលពីថ្ងៃ ចន្ទ មន្ត្រីសុខាភិបាលបាននិយាយ ប្រទេសថៃ បានរកឃើញករណីដំបូងវ៉ារ្យ៉ង់លើពលរដ្ឋអាមេរិក ដែលបានធ្វើដំណើរមកប្រទេសនេះពីប្រទេសអេស្ប៉ាញកាលពីចុងខែមុននេះ។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានប្រាប់សន្និសីទសារព័ត៌មានមួយថា បុរសធ្វើតេស្ដវិជ្ជមាននោះ បានមកដល់ប្រទេសថៃកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសទី ៤៧ ដែលបានរកឃើញវ៉ារ្យ៉ង់ថ្មីនេះ។
លោក Opas បាននិយាយថា៖ «ករណី ដែលបានបញ្ជាក់ជាលើកដំបូងនៃវ៉ារ្យ៉ង់អូមីក្រុន បុរសអាយុ ៣៥ ឆ្នាំ ដែលជាពលរដ្ឋអាមេរិក ដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំ»។
លោក Opas បាននិយាយថា៖ «អាជ្ញាធរសុខាភិបាល កំពុងធ្វើតេស្ដបន្ថែមលើមនុស្ស ដែលបានទាក់ទងជាមួយបុរសនោះ ដោយបុគ្គលទាំងនោះអាចនឹងប្រឈមនឹងហានិភ័យទាប»។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ ប៉ុន្តែក៏បាននិយាយថា «រហូតមកដល់ពេលនេះ ប្រព័ន្ធសម្រាប់ចាប់ទំនាក់ទំនងអ្នកប៉ះអ្នកជំងឺផ្ទាល់ បានផលិត ជោគជ័យហើយ។ យើងបានរកឃើញករណីចំនួនប្រាំនៅក្នុងប្រទេសអេស្ប៉ាញ»។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី រួមមាន បូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង និងហ្ស៊ីមបាវ៉េ នៅដើមខែធ្នូ ចំពេលមានការព្រួយបារម្ភទាក់ទិនវ៉ារ៉្យង់អូមីក្រុង។
លោក Opas បាននិយាយថា អាជ្ញាធរក៏បានកំណត់ការធ្វើដំណើរពីប្រទេសអាហ្រ្វិកផ្សេងទៀត និងកំពុងតាមដានអ្នកដំណើរអន្តរជាតិសម្រាប់ករណី ដែលអាចកើតមានបន្ថែមទៀត។
ប្រទេសថៃបានរាយការណ៍ពីការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤,០០០ ករណី និងការស្លាប់ថ្មីចំនួន ២២ នាក់កាលពីថ្ងៃចន្ទ ដោយធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងសរុបកើនដល់ជាង ២,១ លានករណី និងការស្លាប់ចំនួន ២០,៩៦៦ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន។
ទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថាមនុស្សជាង ៥៧ ភាគរយនៅក្នុងប្រទេសថៃ បានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ២ ដូស។