ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្តេជ្ញាប្រឹងប្រែងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជា (Video Inside)
ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជាបានថ្លែងប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជា ដែលការសន្យានេះ បានធ្វើឡើងនៅក្នុងឪកាសចូលជួបសម្តែងការគួរសមចំពោះប្រធាន រដ្ឋ សភាសម្តេចអគ្គមហាពញាចក្រីហេង សំរិននៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតថ្មីវៀតណាម លោក ង្វៀន ហ៊ុយតាំង បានថ្លែងសន្យាថាលោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។ ឯកអគ្គរដ្ឋទូត វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់
ប្រទេស កម្ពុជានិងបានកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានជួយបង្កលទ្ធភាពដល់ កម្ពុជានូវឳកាសបើកប្រទេសសាឡើងវិញនិង កម្ពុជាបានក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរណ៍។
ឯកអគ្គរដ្ឋទូតវៀតណាមនៅបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេសវៀត ណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលកន្លងមកថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងចាត់ទុក បេសកកម្មការទូតថ្មីរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជាថាពិតជាមានសារៈសំខាន់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិ ការដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ សម្តេចបានថ្លែងថា រដ្ឋសភាកម្ពុជា សូមកោតសរសើរដល់ កិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្ត បន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
សម្តេចប្រធានរដ្ឋសភានៅបានថ្លែង អំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋ បាលថ្មីដល់រដ្ឋសភាកម្ពុជាដែលអគារដ្ឋបាលថ្មីនោះ គ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២២ខាងមុខ នេះ៕