កីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ ចាប់ផ្តើមពីចុងសប្តាហ៍នេះ (Video Inside)

ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ក្នុងខេត្តព្រះសីហនុ ត្រៀមនឹងចាប់ផ្តើមធ្វើ ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយដោយមានការចូលរួមពីអត្តពលិកចំនួន៤ប្រទេស។ ព្រឹត្តិ ការណ៍កីឡាទូក ក្ដោងអន្ដរជាតិនេះ នឹងមានរវាងពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ចូលរួមដោយអត្តពលិកចំនួន៣៤នាក់ មកពីសិង្ហបុរី, ថៃ ម៉ាឡេស៊ី និងកម្ពុជាដែលជាម្ចាស់ផ្ទះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការរៀបចំលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិនេះ នឹងបង្ហាញឲ្យឃើញដល់ភ្ញៀវទេសចរណ៍នូវការអភិវឌ្ឍន៍ និងភាព ទំនើបនៃក្រុងព្រះសីហនុបន្ទាប់ពីការបិទកន្លងមកដោយសារវិបត្តិកូវីដ១៩។ពិធីបើកការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី១២-ធ្នូ មុនការប្រកួតផ្លូវការនៅថ្ងៃបន្ទាប់ ដែលធ្វើឡើងក្រោមពាក្យស្លោក «យើងទាំងអស់គ្នា ស្រលាញ់កីឡា ទូកក្ដោង»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner