ការព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី៨ ដល់ទី១៤ ធ្នូ ២០២១ (Video Inside)

ភាពត្រជាក់នឹងបន្តក្នុងសប្តាហ៍នេះថែមទៀត ដែលកាលពីសប្តាហ៍មុន សីតុណ្ហភាពត្រជាក់អប្បបរមា មាន រវាងពី១៥ទៅ២០អង្សាសេ, ប៉ុន្តែក្នុងមួយសប្តាហ៍ទៅមុខទៀត សីតុណ្ហភាពត្រជាក់អប្បបរមាមានរវាងពី១៧ទៅ ២៣អង្សាសេ។ មិនមានសេចក្តីរាយការណ៍ជុំវិញការធ្លាក់ភ្លៀងទៀតនោះឡើយ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម,​ កម្ពុជារវាងពីថ្ងៃទី៨ដល់១៤ធ្នូ នឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប្រទេសចិនជាមួយនឹងខ្យល់ មូសុងឦសាន បក់ពីមធ្យមទៅបង្គួរមកលើកម្ពុជា។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម, ឥទ្ធិពលនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា រវាងពី ១៩ទៅ២២ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៤ទៅ៣០ អង្សាសេ។

ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ១៧ទៅ២០ អង្សាសេ, ចំណែកសីតុណ្ហភាពអតិបរមា មានពី២៧ទៅ២៩ អង្សាសេ។ ការព្យាករណ៍បញ្ជាក់ថា សម្រាប់នៅ ក្នុងខេត្តមណ្ឌលគិរី, រតនគិរី, ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា ស្ថិតនៅក្នុងរង្វង់ ១៧ អង្សាសេ។

ដោយឡែក តំបន់មាត់សមុទ្រ នោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២១ទៅ ២៣ អង្សាសេ, ចំណែក សីតុណ្ហភាពអតិបរមា មានរវាងពី៣០ទៅ ៣២អង្សាសេផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner