អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ២៦៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់ ៥លាន២៨ម៉ឺននាក់ និងជាសះស្បើយ ២៤០លាន៨៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៧លាន៤០ម៉ឺន៨២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៨ម៉ឺន៦ពាន់៧៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤០លាន៨៤ម៉ឺន៣៧៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥០លាន២៧ម៉ឺន១៣៦នាក់ ស្លាប់ចំនួន៨១ម៉ឺន២ពាន់២០៥នាក់ និងជាសះស្បើយចំនួន៣៩លាន៧៤ម៉ឺន២ពាន់៨៦៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៥ម៉ឺន៦ពាន់៨២២នាក់ ស្លាប់៤៧ម៉ឺន៣ពាន់៩៥២នាក់ និងជាសះស្បើយ៣៤លាន៨ម៉ឺន៩ពាន់១៣៧នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១៥ម៉ឺន៧ពាន់៧២៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៦៧នាក់ និងជាសះស្បើយ២១លាន៣៨ម៉ឺន៦ពាន់២៧១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner