វៀតណាម៖ អូមីក្រុង ងាយនឹងរាតត្បាតបំផុតក្នុងប្រទេស
ក្រសួងសុខាភិបាលវៀតណាមបានព្រមាន កាលពីម្សិលមិញថា ហានិភ័យនៃការជ្រៀតចូលរបស់វីរុបកូវីដ បប្លែងថ្មីបំផុត Omicron ដែលអាចរីករាលដាលនៅក្នុងប្រទេសវៀតណាមគឺ «ខ្ពស់ណាស់»។
ក្នុងលិខិតបញ្ជូនទៅទាំងខេត្តក្រុងទាំង៦៣ ក្នុងប្រទេស កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានលើកឡើងថា ស្ថានភាពនៃជំងឺរាតត្បាតនេះបានកើនឡើងខ្លាំងកាន់តែច្រើន ក្នុងប្រទេសជាច្រើន ជាពិសេស ពពួកបប្លែងថ្មី អូមីក្រុង ឬ ដែលរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។
អង្គការសុខភាពិភពលោកបានឲ្យដឹង កាលពីសប្តាហ៍មុនថា ពពួកបប្លែងថ្មីនេះបានឆ្លងរាលដាលដល់ ៣៨ប្រទេសឬតំបន់ហើយ។
យ៉ាងណាក៏ដោយ វៀតណាមពុំទាន់មានករណី អូមីក្រុងនេះនៅឡើយទេ ប៉ុន្តែវៀតណាមនៅតែបន្តឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ និងស្លាប់ជាង២០០នាក់ ព្រោះកូវីដ១៩៕ ប្រភពពី VNexpress