រថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច ដាច់កង់ក្រោយបាក់ក្បាលរ៉ូមីណេ បណ្តាលឱ្យហូរប្រេងរាប់ពានលីត្រពេញផ្លូវ

ភ្នំពេញ ៖ រថយន្តដឹកប្រេងម៉ាស៊ូតចំណុះ ១៦០០០លីត្រ របស់ក្រុមហ៊ុនសាវីម៉ិច បានដាច់ក្បាលរ៉ូមីណេបង្ហូរបន្ទាប់ពីរថយន្តដាច់កង់ក្រោយចំហៀងខាងស្តាំ ហើយកង់រថយន្តបានរត់ទៅបុកម៉ូតូបុរសម្នាក់ ជិះឌុបលក់កាំបិតពូថៅខូចខាតម៉ូតូ និងអ្នកម្ចាស់ម៉ូតូរងរបួសស្រាល បណ្តាលឱ្យប្រេងម៉ាស៊ូតហូរពាសពេញផ្លូវ ត្រីវបានប្រជាពលរដ្ឋនាំគ្នាយកកានមកដួស បានយ៉ាងច្រើនដោយមិនគិតពីហានិភ័យ។ ឧប្បត្តិវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចខាងកើតគល់ស្ពានលីយ៉ុងផាត់ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ISUZU ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3A-9368 ជារថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច បានបើកឡើងស្ពានលីយ៉ុងផាត់ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុតក្បាលស្ពានខាងកើត ក៏ស្រាប់តែរថយន្តដាច់កង់ក្រោយចំហៀងខាងស្តាំរត់ទៅបុក
ម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ ឌុបលក់កាំបិតពូថៅ បណ្តាលឱ្យខូចខាតម៉ូតូ និងម្ចាស់ម៉ូតូរងរបួសស្រាល បន្ទាប់មកភ្លាមនោះ រថយន្តបានស្រុតផ្នែកខាងស្តាំបុកទៅនឹងថ្នល់ បណ្តាលឱ្យបាក់ក្បាលបិតបើកបង្ហូរប្រេងហូរប្រេងរាប់ពាន់លីត្រ ចំណែកប្រេងម៉ាស៊ូតហូរពាសពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋ បាននាំគ្នាយកកានមកដួសបានយ៉ាងច្រើន ដោយមិនគិតពីគ្រោះថ្នាក់អ្វីសោះ។

ក្រោយកើតហេតុ អ្នកបើកបរបានប្រើមធ្យោបាយ ដើម្បីទប់ប្រេងដែលហូរចេញ និងបានទាក់ទងក្រុមហ៊ុនឱ្យយករថយន្តមកផ្ទេរប្រេងចេញពីរថយន្ត ក្នុងហេតុការណ៍គេឃើញវត្តមាន សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងហាមឃាត់ប្រជាពលរដ្ឋ មិនឱ្យមកដួសប្រេងបន្តទៀតនោះទេ ព្រោះខ្លាចមានហានិភ័យកើតឡើងជាយថាហេតុ។ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ១គ្រឿង និងរថយន្តរបស់ទីក្រុងជ្រោយចង្វារ OCIC ៣គ្រឿង មកឈរជើងនៅកន្លែងហេតុ ដើម្បីការពារការឆេះរាលដាល រួចក៏បានបាញ់ទឹកលាងផ្លូវចេញវិញផងដែរ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner