សារព័ត៌មាន The Japan Times​៖ កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ទំនងជាមិនមានប្រសិទ្ធិនោះទេ

តូក្យូ៖កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទំនងជាមិនមានលទ្ធផលច្បាស់លាស់នោះទេ ហើយបញ្ចប់ទៅដោយគ្រាន់តែជា “កន្លែងពិភាក្សាមួយផ្សេងទៀត”។ នេះបើតាមការចុះផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន Japan Times។

នៅថ្ងៃទី០៩ និងទី១០ ខែធ្នូខាងមុខនេះ លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនូវអ្វីដែលសេតវិមានបានហៅថា កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ។ សារព័ត៌មាន Japan Times បានឲ្យដឹងនៅក្នុងឯកសារមួយកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលនេះ ទំនងជាមិនមានផលប៉ះពាល់យូរអង្វែងនោះទេ ។ នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew នាពេលថ្មីៗនេះ ទៅលើប្រជាជននៅក្នុងប្រទេសចំនួន ១៧ ផ្សេងៗគ្នា អ្នកឆ្លើយសំណួរប្រហែល ៥៧ភាគរយបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក មិនមែនជាគំរូល្អទេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនេះ មានតែអ្នកឆ្លើយសំណួរជាមធ្យម ១៧ ភាគរយប៉ុណ្ណោះ ដែលលើកឡើងថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានផ្តល់ជាគំរូដ៏ល្អ សម្រាប់ប្រទេសផ្សេងទៀត ។

បើតាមឯកសារខាងលើនេះ ការសិក្សារបស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Cambridge បានរកឃើញថា ការមិនពេញចិត្តជាអន្តរជាតិ ចំពោះលទ្ធិប្រជាធិបតេយ្យ ជាទម្រង់រដ្ឋាភិបាលមួយ បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ ដោយមានកត្តាជាច្រើន ដែលគាំទ្រការផ្លាស់ប្តូរនេះ ។ ទោះបីជាប្រធានាធិបតីអាមេរិក កំពុងរៀបចំកិច្ចប្រជុំកំពូលក៏ដោយ រូបភាពនៃលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោកបានទទួលរង នូវការវាយដំដ៏អាក្រក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រភព៖ Chinadaily

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner