កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី

នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាព ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ និងលោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។

លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត មានប្រសាសន៍ថាខេត្តរតនគិរី គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលបានកំណត់ជាប៉ូលសេដ្ឋកិច្ចទីបួន ហើយបានចាត់ទុកថាវិស័យទេសចរណ៍ គឺជាមាសបៃតងដើម្បីទ្រទ្រង់ទៅដល់ខឿនសេដ្ឋកិច្ច នឹងឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការកំណត់ខាងលើនេះ ខេត្តរតនគិរី ក៏បានចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនយោបាយទេសចរណ៍ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។ ខេត្តរតនគិរីក្រោមការដឹកនាំរបស់ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត បានខិតខំរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពទីក្រុង និងបានជ្រើសរើសយកក្រុងបានលុង ជាទីក្រុងបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទទួលយកពានរង្វាន់ អេកូឡាបិលផ្ការំដួល ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឲ្យបាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ។

ឯកឧត្តម ច្រឡឹង សុមេធា មានប្រសាសន៍ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ ក្រុងខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តពីរដ្ឋាភិបាលបានផ្តល់រង្វាន់ដល់ក្រុងខណ្ឌដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំនិងអភិវឌ្ឍ ក្រុង ខណ្ឌ របស់ខ្លួនពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួសំខាន់ៗក្នុងវិស័យទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាន នៅតាមបណ្ដាក្រុងស្រុកខណ្ឌ។ បន្ថែមពីនោះ ឯកឧត្ដមក៏បានសំណូមពរដល់លោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមេត្តាចូលរួមផ្តល់ជាយោបល់ស្ថាបនាកែលម្អដើម្បីឲ្យការងារចុះត្រួតពិនិត្យផ្ទៀងផ្ទាត់និងប្រជុំវាយតម្លៃចុងក្រោយសម្រាប់បេក្ខភាពក្រុងបានលុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner