ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផ្ដល់ភួយ និងអាវរងារ ជូនដល់មនុស្សវ័យចាស់ នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ អាវរងារ និងភួយប្រមាណ ៧.០០០ ព្រមទាំងសម្ភារៈមួយចំនួន ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាំយកទៅផ្ដល់ជូនចាស់ជរា នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ និងនៅទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ វិច្ឆិកា ២០២១ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់សាសនា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមទប់ស្កាត់អនុវត្តតាមការអំពាវនាវនិងណែនាំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងក្រុមគ្រួសារដែលមានមនុស្សវ័យចាស់ សូមបន្តយកចិត្តទុកដាក់តាមដានសុខភាព តម្រូវការមនុស្សវ័យចាស់ លើកស្ទួយវិស័យសុខមាលភាពមនុស្សចាស់គ្រប់មធ្យោបាយនៅមូលដ្ឋាន បន្ដពង្រឹងនិងគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ គោរពសិទ្ធិនិងផ្តល់នូវគុណតម្លៃមនុស្សវ័យចាស់ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ -១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍ ព្រមទាំងចូលរួមថែរក្សាសន្តិភាព។

សូមបញ្ជាក់ថា អំណោយជូនមនុស្សវ័យចាស់ស្ថិតនៅស្រុកភ្នំស្រុកចំនួន ៥៦៧នាក់ ក្រុងសិរីសោភ័ណចំនួន ៤០៨ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់ រួមមាន អាវរងារ ភួយ ក្រម៉ា ប្រេងកូឡាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner