សារព័ត៌មាន The Telegraph៖ អង់គ្លេសកំពុងពិចារណាលើការធ្វើពហិការថ្នាក់រដ្ឋមន្រ្តីចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

ឡុងដ៍៖ ចក្រភពអង់គ្លេសបាននិងកំពុងពិចារណាលើការអនុម័តការចូលរួមរបស់រដ្ឋាភិបាលដែលមានកម្រិតនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលប្រការនេះនឹងបញ្ឈប់ការធ្វើពហិការផ្នែកការទូតទាំងស្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។

បើតាមសារព័ត៌មាន The Telegraph ការហាមប្រាមទាំងស្រុងលើតំណាងក្រសួង និងអ្នកការទូតចំពោះព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន នៅតែមានលទ្ធភាពដែលអាចទៅរួច។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ចក្រភពអង់គ្លេសមិនទាន់សម្រេចចិត្តថាតើអ្នកតំណាងរដ្ឋាភិបាលនឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឬយ៉ាងណានោះទេ។

បើតាមសារព័ត៌មាន The Telegraph ជម្រើសមួយដែលស្ថិតក្រោមការពិចារណាសម្រាប់រដ្ឋមន្ត្រី គឺការរំលងការប្រកួត ប៉ុន្តែសម្រាប់លោកស្រី Caroline Wilson ដែលជាឯកអគ្គរដ្ឋទូតរបស់អង់គ្លេសប្រចាំនៅប្រទេសចិននឹងចូលរួម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner