ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាអំណោយផលសម្រាប់ការផ្តើមគម្រោងថ្មី។ រាល់ការផ្លាស់ប្តូរទាំងឡាយ គឺអាចធ្វើទៅបាន ហើយថែមទាំងមានដំណើរការកាន់តែល្អប្រសើរផងដែរ។ ហេតុដូច្នេះចូរបន្តសកម្មភាព ឬចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានរៀបចំ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដោឯកឯង ឬដែលប្រញាប់ប្រញាល ពីព្រោះអ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពមិនល្អ។ ក្រៅពីនេះ លោកអ្នកក៏មានអារម្មណ៍ក្តៅក្រហាយ និងឆាប់ខឹងច្រើន ដូច្នេះសូមរៀនគ្រប់គ្រងចិត្តជាចាំបាច់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យប្រុងប្រយ័ត្ន ដើម្បិជូលជុលកែលម្អស្ថានភាពអាជីវកម្ម។ ភាគច្រើនអ្នកនឹងអាចជំនះបញ្ហាបាន ប៉ុន្តែលទ្ធផលនោះហាក់នៅឆ្ងាយបន្តិច។ សូមលោកអ្នកបង្កើនសមត្ថភាពច្នៃប្រឌិត ពិសេសវិស័យសិល្បៈ។ លើសពីនេះ គួរពិនិត្យវាយតម្លៃស្ថានភាព និងប្រមូលយកពត៌មាន ហើយគួរចូលរួមសកម្មភាពការងារជាមួយមនុស្សនៅក្នុងក្រុម ប្រសើរជាងធ្វើការអនុវត្តការងារតេ​ឯង។ ចំពោះជម្លោះនឹងមិនកើតឡើងនោះទេ ប៉ុន្តែភាពអាកអន់តិចតួចមានសញ្ញាវិជ្ជមាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ប្រសិនបើអ្នកមានគម្រោងទុកជាមុន។ ចំពោះកិច្ចការ ឬបញ្ហាសំខាន់ៗគឺមិនចាំបាច់ត្រូវដោះស្រាយបន្ទាន់នោះទេ ពីព្រោះលោកអ្នកមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់។ ក្នុងនោះក៏សូមកុំខ្ជះខ្ជាយពេលវេលា និងថាមពលលើការគិតគូររឿងរ៉ាវដែលមិនចាំបាច់។ ប្រសិនបើអ្នកសង្ស័យទៅចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់អ្នក សូមពិគ្រោះជាមួយមិត្តរួមការងារ ប៉ុន្តែសូមចងចាំថាលោកអ្នកមានលទ្ធភាព និងសមត្ថភាពបំពេញការងារនោះរហូតទទួលបានជោគជ័យដោយខ្លួនឯង។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទំនងចាមិនបាច់ធ្វើការក្នុងទម្រង់បន្ទាន់នោះទេ។ ព្យាយាមចូលទៅកៀកនឹងភារកិច្ចការងាររបស់អ្នកប្រកបដោយគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមលោកអ្នកអាចស្វែងរកប្រភពចំណូលបន្ថែម។ លើសពីនេះ ប្រហែលជាអ្នកអាចដឹងពីគំនិត និងគោលបំណងចាស់ៗរបស់អ្នក ហើយចាប់ផ្តើមដំណើរការលើក្តីស្រមៃទាំងនោះបានដោយជោគជ័យ។ ចំពោះការងារថ្មីៗ ការបណ្តាក់ទុន និងការផ្លាស់ប្តូរកន្លែងការងារក្តី គឺមានលទ្ធភាពពេញលេញទាំងអស់ ដូច្នេះលោកអ្នកមិនចាំបាច់ព្រួយបារម្ភលើហេតុការអ្វីនោះទេ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់លោកអ្នកជាអាជីវករ។ អាជីវកម្មរបស់លោកអ្នកមានដំណើរការល្អ។ អតិថិជន និងដៃគូពាណិជ្ជកម្មមានភាពជឿជាក់ទៅលើសមត្ថភាពការងារ និងផែនការរបស់អ្នកយ៉ាងខ្លាំង ដូច្នេះលោកអ្នកអាចទទួលបានស្ថេរភាពហិរញ្ញវត្ថុដ៏រឹងមាំ។ មិនត្រឹមតែប៉ុំណ្ណោះ ស្ថានភាពអំណោយផលនេះនឹងជួយលោកអ្នកបំពេញក្តីស្រមៃដែលមានគិតទុកជាយូរណាស់មកហើយ។ ចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនអាចនឹងទទួលបានភាពជោគជ័យលើការងារ ហើយរំពឹងថាទទួលបានការតម្លើងប្រាក់ខែ ប្រាក់រង្វាន់ និងឳកាសល្អដើម្បីអភិវឌ្ឍន៍ ​ការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ឬការគាំទ្រពីមនុស្សដែលនៅក្នុងរង្វង់ការងារ។  ក្រៅពីនេះ សូមប្រយ័ត្នសំដីជាមួយមនុស្សថ្នាក់លើ បើអាចជៀសបានគួរកុំពាក់ព័ទ្ធជិតស្និតក្នុងថ្ងៃនេះ។  លោកអ្នកអាចជួបប្រទះបញ្ហាក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ឬក្នុងក្រុមគ្រួសារផងដែរ ដូច្នេះសូមទប់អារម្មណ៍ មានភាពអនុគ្រោះខ្ពស់ ហើយឆ្លើយតបជាមួយនឹងបញ្ហាដោយហេតុផលបំផុត។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលក្នុងការធ្វើទំនាក់ទំនង និងការយល់ដឹងពីស្ថានភាពនានាជុំវិញខ្លួន ដូច្នេះសូមយកចិត្តទុកដាក់លើករណីនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លុយកាក់ និងលាភសំណាងនៅចំពោះមុខ​ ប៉ុន្តែបញ្ហានោះគឺថា អ្នកប្រឹងប្រែងខ្លាំងប៉ុណ្ណា។ លោកអ្នកមិនអាចបណ្តោយស្ថានភាពល្អថ្ងៃនេះដោយមិនខំប្រឹងចាកចេញប្រឈម និងចាប់យកឳកាសនោះដែរ។ លើសពីនេះ ក៏មិនគួររងចាំជំនួយរបស់អ្នកដែរ សូមព្យាយាមដោយខ្លួនឯង។ អ្នកគួរកំណត់ការងារអាទិភាព ឬចាប់ផ្តើមការងារសំខាន់ៗឲ្យបានរួសរាន់។ ភាពខ្ជិល និងការមើលងាយស្ថានភាពអាចជាចំណុចខ្សោយដ៏ចំបងរបស់អ្នក។ លើសពីនេះ សូមលោកអ្នកជៀសវាងរាល់បញ្ហាលុយកាក់ និងបំណុលជាដើម។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ ពីព្រោះកំហុសធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្លាំង។ ផ្ទុយពីភាគរីកចម្រើនក្នុងអាជីព សូមលោកអ្នកយកចិត្តទុកដាក់ទៅលើសុខភាព ពីព្រោះសុខភាពអ្នកទំនងនឹងប្រទះភាពចុះខ្សោយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍សោះឡើយ។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក។ ក្នុងនោះមនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនគាំទ្រជំហានរបស់អ្នកនោះទេ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ពត៌មាន និងផែនការអនុវត្តការងារ។ យកល្អកុំផ្តោះប្តូរគំនិតដោយមិនចាំបាច់។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។ ពត៌មានខ្លះអាចនឹងធ្វើឲ្យអ្នកមានការយល់ច្រឡំ ដូច្នេះសូមចំណាយពេលពិនិត្យ និងវាយតម្លៃឲ្យបានច្រើនដង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ លោកអ្នកមានលទ្ធភាពបញ្ចប់ការងារដោយជោគជ័យ និងធ្វើឲ្យការងារនោះមានស្ថេរភាព។ ផ្ទុយទៅវិញ មជ្ឈដ្ឋានខាងក្រៅកំពុងមានឥទ្ធិពលលើអារម្មណ៍ និងកចិច្ចការរបស់អ្នក ដូច្នេះវាអាស្រ័យលើអ្នក ថាតើអាចគ្រប់គ្រង និងបែងចែកពត៌មានដែលអ្នកនឹងទទួលបានដោយរបៀបណា។ សូមលោកអ្នកប្រុងប្រយ័ត្ន ពិនិត្យ វាយតម្លៃហេតុការណ៍ដោយយោងទៅលើពត៌មានពិត។ កំហុសដែលកើតឡើងព្រោះការជឿជាក់អាចនឹងកើតឡើង ហើយក៏មិនងាយកែលម្អប៉ុន្មានោះទេ។    

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជារសម្ភារៈ ក៏ដូចជាលុយកាក់នឹងកើតឡើងចំពោះអាជីពរបស់លោកអ្នក។ អ្នកនឹងទទួលបានការគាំទ្រ និងជឿជាក់ពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើតែម្តង ដូច្នេះឳកាសនេះនឹងជួយឲ្យលោកអ្នកទទួលបានភាពជោគជ័យ និងដំណើរការដោយងាយស្រួល។ ថ្ងៃនេះក៏ជាពេលវេលាមានអំណោយផលសម្រាប់ការចរចា ការពិភាក្សា និងការថ្លែងសន្ទរកថាផងដែរ ដូច្នេះក៏សូមត្រៀមខ្លួនឆ្លើយតបនឹងការងារទាំងនោះ។ ដោយឡែក ការសម្ពោធហាងថ្មី ការឡើងផ្ទះ និងការបង្កើតការងារថ្មី ឃើញថានឹងទទួលបានមង្គលល្អប្រសើរណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារទៅតាមបំណងប្រាថា្ន។ ក្នុងនោះក៏សូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំទាន់បោះបង់ការងារមុនពេលលោកអ្នកអាចកំណត់ភាពជាក់លាក់របស់ការងារនោះ។ ផ្ទុយទៅវិញ សូមលោកអ្នកបង្កើនទំនាក់ទំនងជាពិសេសជាមួយថ្នាក់លើ ពីព្រោះអ្នកកំពុងត្រូវការការទទួលស្គាល់។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល ថោះ រោង មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលកដ៏ប្រសើរក្នុងការងារ។ ចំណែកលុយកាក់ ឳកាសការងារ និងសម្ភារៈក៏កើនឡើងយ៉ាងបរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner