អប្សរាព្រឹកនេះ ០៩ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L2     សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល នៅព្រឹកនេះ៕…អានផ្ទាល់

SB1  ពិធីផ្សព្វផ្សាយខ្លឹមសារសង្ខេបនៃមហាសន្និបាតពេញអង្គលើកទី៦របស់គណកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនអណត្តិទី១៩និងសៀវភៅរបស់ឯកឧត្តម ស៊ីជិនពីង ស្តីពីអភិបាលកិច្ចប្រទេសចិនភាគទី៣៕…អានផ្ទាល់

D1     ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត៕…អ្នករ័ត្ន ចរិយា…ឃ្លីប… (ដោយ៖ទីស្តីការគណរដ្ឋមន្ត្រី)

N13- ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព៕ឃ្លីប

V1- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះវត្តមាន ឯកឧត្តម ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី៕…ឃ្លីប

N12- ការបញ្ឈប់ចេញអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារឿងត្រឹមត្រូវ, បច្ចុប្បន្នកម្ពុជាមានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ជើចំនួន ៦១ស្ថាប័ន៕ឃ្លីប

D5     ក្រុមហ៊ុន មកពីសហរដ្ឋអាមេរិក ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកខ្មែរ និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ៕…អានផ្ទាល់ ៕…អានផ្ទាល់ (ដោយ៖សេឌី)រដ្ឋមន្ត្រី

D4     រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន នឹងក្លាយជាសមិទ្ធផលសហប្រតិបត្តិការថ្មី នៃចំណងមិត្តភាពដែកថែប បន្ទាប់ពីបានបង្កើតឡើងនៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖សេឌី)

D6     ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផ្ដល់ភួយ និងអាវរងារ ជូនដល់ចាស់ជរា នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធ)

BH    រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា កម្មវិធីការងារសមរម្យ ជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិរបស់កម្ពុជា នៅត្រឹមឆ្នាំ២០៣០ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ហេង វណ្ណា + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

វគ្គទី២៖

D2     អភិបាលខេត្តបាត់ដំបង  ជម្រុញឲ្យអាជ្ញាធរស្រុក និងឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលបានរំលោភដីព្រៃលិចទឹកតំបន់៣ ត្រូវបញ្ឈប់ការដាំដុះ ឆាប់ចេញសារភាពនិងប្រគល់ដីឲ្យរដ្ឋវិញជាបន្ទាន់ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត) រដ្ឋលេខាធិការ

D3     សិក្ខាសាលាកសាងសមត្ថភាពស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕…អានផ្ទាល់(ដោយ៖ពលៈ)រដ្ឋលេខាធិការ

BH3  អភិបាលខេត្តសៀមរាប ចុះហត្ថលេខា លើកំណត់ត្រា នៃកិច្ចពិភាក្សា នៃការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការ បច្ចេកទេស សម្រាប់គម្រោងទីក្រុងឆ្លាតវៃ ជាមួយប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន នៅកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH4  គ្រួសាររងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ជាង៤០០នាក់ មកពីស្រុកក្រទ្បាញ់ និងស្រីស្នំ បានទទួលគ្រាប់ពូនបន្លែ ៤មុខ អាជ្ញាធរខេត្តសៀមរាប ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

BH1  លោកជំទាវ គឹម សេដ្ឋានី អញ្ជើញដឹកនំាបើកសិក្ខាសាលា ស្តីពី តួនាទី និងភារកិច្ច របស់គណៈកម្មការ អប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អ៊ិត រ៉ាវុធ + កាត់ត លោក ប៊ុន ហុក + អាន អ្នកនាង រ័ត្ម ចរិយា)

BH2  នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់កងកម្លាំង ឲ្យពង្រឹងសន្តិសុខ តាមបន្ទាត់ព្រំដែន ឲ្យបានល្អ ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក នុត នាង + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

BH5  អាជ្ញាធរខេត្តរតនគិរី រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក គតិ យុត្ត + កាត់ត លោក ប៊ុន ហុក + អាន កញ្ញា នុច)

BH9  សហគមន៍នេសាទ ត្រពាំងសង្កែ នឹងពង្រីកវេសាកម្ម របស់ខ្លួនបន្ថែមទៀត ដើម្បីបំពេញត្រូវការទេសចរ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក អួង វ៉ឹង + កាត់ត លោក ប៊ុន ហុក + អាន អ្នកនាង រ័ត្ម ចរិយា)

BH8  បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដំណើរការត្រួតពិនិត្យ បច្ចុប្បន្នភាព ចំនួនទ័ព ចំនួនកូន និងយុទ្ធោបករណ៍ របស់កងទ័ព៕…ឃ្លីប…(ដោយ លោក ប៊ុន រដ្ឋា)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1    ចិន​ព្រមាន​ចាត់​វិធានការ​ឆ្លើយតប​ ក្រោយ​អាមេរិក​ធ្វើ​ពហិការ​ការ​ទូត​ពី​អូឡាំពិក​រដូវ​រងា​៕…អានផ្ទាល់

G4    លោក​ Biden ​ព្រមាន​លោក​ Putin ​ពី​ការ​ដាក់​ទណ្ឌកម្ម​ និង​​គាំទ្រ​ផ្នែក​យោធា​សម្រាប់​អ៊ុយក្រែន​ប្រសិន​បើ​រុស្ស៊ី​ឈ្លាន​ពាន​៕…អានផ្ទាល់

G2    អូស្ត្រាលី​នឹង​ចូល​រួម​ជាមួយ​អាមេរិក​ក្នុង​ការ​ធ្វើ​ពហិការ​ការទូត​មិន​ចូល​រួម​អូឡាំពិក​រដូវ​រងា​នៅ​ប៉េកាំង​ ៕…អានផ្ទាល់

G5    អាមេរិក​ក្នុង​រដ្ឋការ​លោក​បៃដិន ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ ស្រប​ពេល​ចិន​សម្លឹង​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R118 សិប្បកម្មដូងតាកែវ ផ្តល់ជំនាញកែប្រែជីវភាព​ជនខ្វះខាតនិងមានពិការភាព លោកអ្នកអាច​ស្រមៃទេ​ថា ដូងទុំមួយផ្លែ អាចច្នៃទៅជា​ស្បែកជើង ទ្រនាប់ជូតជើង ទ្រនាប់ទ្រកែវទឹក មីដូងជាដើម​?​ រឿងរ៉ាវ​ទាំង​នេះ ត្រូវបានធ្វើឱ្យកើតមានឡើងដោយសិប្បកម្មដូងមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ។ ក្រៅ​ពី​ផលិត​នូវផលិតផលដែលគ្រប់គ្នាមិនដែលនឹកស្មានថានឹងអាចកើតមានឡើងនោះ សិប្បកម្មមួយនេះ ក៏​បាន​រួម​ចំណែក​ជួយផ្តល់ជំនាញ ការងារ និងបានកែប្រែជីវភាពទៅដល់ជនមានពិការភាព និងជនខ្វះខាតជាច្រើនគ្រួសារ​នៅក្នុងខេត្តមួយនេះ​ដែរ ។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner