អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៨លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣០ម៉ឺននាក់ និងជាសះស្បើយ២៤១លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៨លាន៧២ម៉ឺន១ពាន់៣០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣០ម៉ឺន២ពាន់៥០២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤១លាន៧៣ម៉ឺន១ពាន់៩១៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥០លាន៥៣ម៉ឺន៥ពាន់៧៩១នាក់ ស្លាប់ចំនួន៨១ម៉ឺន៥ពាន់២៦៩នាក់ និងជាសះស្បើយចំនួន៣៩លាន៨៧ម៉ឺន៩ពាន់៤៤៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៧ម៉ឺន៤ពាន់៤០៨នាក់ ស្លាប់៤៧ម៉ឺន៤ពាន់៣៩០នាក់ និងជាសះស្បើយ៣៤លាន៩ម៉ឺន៧ពាន់៣៨៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១៧ម៉ឺន៧ពាន់៥៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៥០៤នាក់ និងជាសះស្បើយ២១លាន៤០ម៉ឺន៧ពាន់៦៩៩នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner