ថៃ​បន្ត​រក​ឃើញ​ករណី​បំ​ប្លែងខ្លួន​ថ្មី​ ​អូ​មី​ក្រុង​

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ថៃ​មាន​ករណី​កូ​វី​ដ​១​៩​ ​ប​ប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​ចំនួន​៤​នាក់​ហើយ​ ​ខណៈ​ដែល​ករណី​ទី​៤​ ​គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់ទៀត​ ​ដែល​ទើប​តែ​ត្រឡប់មក​ពី​ប្រទេស​កុង​ហ្គោ​។​

​កាលពី​ថ្ងៃ​ទី​៦​ ​ធ្នូ​កន្លងទៅ​ ​ប្រទេស​ថៃ​ក៏បាន​ប្រកាស​អំពី​ការ​ក​ឃើញ​ករណី​ដំបូង​នៃ​ការ​ឆ្លង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ដ៏​កាច​សាហាវ​បំប្លែង​ថ្មី​ ​ប្រភេទ​ ​អូ​មី​ក្រុង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ជាលើកដំបូង​ទៅលើ​បុរស​ជនជាតិ​ថៃ​ ​សញ្ជាតិ​អាមេរិកាំង​ ​ដោយ​បុរស​រូប​នេះ​ ​បាន​ធ្វើដំណើរ​មកពី​ប្រទេស​អេស៉្បា​ញ​។​

​កាលពី​ថ្ងៃ​ទី​៨​ ​ធ្នូ​ ​ស្ត្រីជន​ជាតិ​ថៃ​ទាំងពីរ​នាក់​ ​ដែល​ត្រឡប់មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ​ទីមួយ​មាន​អាយុ​៤​៦​ឆ្នាំ​និង​ម្នាក់ទៀត​មាន​អាយុ​៣​៦​ឆ្នាំ​ ​មាន​អាជីព​ជា​អ្នក​បក​ប្រែភាសា​នៅ​ក្នុង​វិហារ​សាសនា​គ្រិ​ស​ ​និង​ ​អ្នក​ទាំង​ពី​​​រក​៏​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​សូម្បីតែ​មួយ​ដូ​ស​ផង​ដែរ​ ​ក៏​ត្រូវ​បានតែ​ស្ត​រក​ឃើញ​ភាគរយ​ខ្ពស់​នៃ​ការ​ឆ្លង​រោគ​កូ​វី​ដ​១​៩​ដ៏​កាច​សាហាវ​បំ​ប្លែងខ្លួន​ថ្មី​អូ​មី​ក្រុង​នេះ​ផង​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner