ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងបញ្ចប់ការងារដោយភាពជោគជ័យ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គ បើទោះបីជាប្រើប្រាស់វិធីសាស្រ្តធម្មតាក៏ដោយ។ ក្នុងថ្ងៃនេះលោកអ្នកមានសមទ្ធភាពពិសេសទាក់ទងនឹងផ្នែកសិល្បៈ ដូច្នេះប្រសិនជាអ្នកមានបំណងនឹងបញ្ចុះបញ្ចូលនរណាម្នាក់ ឬដៃគូប្រជែងគឺនឹងអាចធ្វើទៅបានដោយងាយស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យធ្វើការលើសទម្ងន់។ លោកអ្នកមានថាមពល និងសក្តានុពលខ្ពស់ ប៉ុន្តែអ្នមិនគួរចំណាយកំលាំងច្រើនពេកនោះទេ​ គួរតែសន្សំកំលាំងទើបល្អ។ ក្រៅពីនេះ លោកអ្នកនឹងមានអារម្មណ៍ឆាប់ខឹងខ្លាំង ដូច្នេះសូមគ្រប់គ្រងចិត្ត ត្រូវមានការអនុគ្រោះ និងសណ្តោសប្រណីឲ្យបានច្រើន គួរព្យាយាមធ្វើយ៉ាងណាកុំឲ្យកំហុសអចេតនាបំផ្លាញទំនាក់ទំនង និងការងាររបស់អ្នក។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងចូលរួមក្នុងសកម្មភាពណាមួយ ឬការប្រជុំ សូមកុំចរចច្រើន គួរស្តាប់ឲ្យបានច្រើនមុនបញ្ចេញយោបល់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យារពេលជាមួយនឹងចម្លើយចំពោះការផ្តល់កិច្ចសហប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ដោយត្រូវអនុវត្តការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើពត៌មានលំអិត។ ផ្ទុយទៅវិញ សូមលោកអ្នកពិនិត្យផ្ទៀងផ្ទាត់ការងារឲ្យបានម៉ត់ចត់ចំពោះការធ្វើកិច្ចការដោយឯកឯង ពីព្រោះវាអាចប៉ះពាល់ដល់បុព្វហេតុនៃការងារ។ ក្នុងនោះសូមផ្អែកការសម្រេចចិត្តទៅលើពត៌មានពិត មិនមែនប្រើប្រាស់អារម្មណ៍នោះទេ។ ដោយឡែក ប្រសិនបើអ្នកប្រឈមនឹងការសម្រចចិត្តដោយខានមិនបាន សូមពិភាក្សាជាមួយមនុស្សក្បែរខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវការផ្លាស់ប្តូរមួយក្នុងទម្រង់សម័ញ្ញ។ ប្រហែលជាអ្នកនឹងមានដំណើរអាជីវកម្មដែលមិនបានរំពឹងទុក ឬការផ្លាស់ប្តូរទៅកាន់មុខតំណែងថ្មី។ លោកអ្នកអាចប្រើប្រាស់អំណោយផលទាំងឡាយក្នុងពេលនេះអនុវត្តការងារដែលបានគ្រោងទុក។ ក្រៅពីនេះ ប្រសិនបើលោកអ្នកបោះជំហានចេញពីស្ថានភាពបច្ចុប្បន្ននោះអ្នកនឹងជួបឳកាសច្រើន អាស្រ័យហេតុនេះលោកអ្នកមិនចាំបាច់ព្រួយបារម្ភលើហេតុការណ៍អ្វីណាមួយឡើយ។ ក្រៅពីនេះ ទំនាក់ទំនងទាមទារភាពស្មោះត្រង់ជាពិសេស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកគួរចំណាយពេលឲ្យបានច្រើនបំផុតសម្រាប់ការងារ ក្នុងនោះការវិភាគស្ថានការណ៍ដែលកើតឡើងនៅជុំវិញខ្លួនគឺមានសារសំខាន់យ៉ាងខ្លាំង។ ចំពោះមតិរិះគន់មនុស្សនៅក្នុងក្រុមការងារ និងដៃគូអាជីវកម្ម អាចផ្តល់ភាពលទ្ធផលអាក្រក់ចំពោះទំនុកចិត្ត និងលទ្ធផលការងារ។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពបំពេញការងារតាមបំណងរបស់ខ្លួន ប៉ុន្តែក៏មិនគួររំពឹងលទ្ធផលជ្រុលពេកនោះទេ។ ការព្យាយាមយល់ដឹងពីដំណើរការការងារ និងការរក្សាអាកប្បកិរិយាមានតម្លៃពិសេសក្នុងការស្តារស្ថានភាពលំបាកទៅជាល្អប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានអំណោយផលផ្នែកវិជ្ជាជីវៈទាំងឡាយ។ រាលការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានការទទួលស្គាល់ និងគាំទ្រពីមនុស្សក្នុងក្រុម ព្រមទាំងថ្នាក់លើ ដូច្នេះរាល់ការលំបាកទាំងឡាយនឹងប្រែជាងាយស្រួលទៅវិញ។ លោកអ្នកអាចសម្រេចតាមមហិច្ចតារបស់ខ្លួនឯង ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ បើទោះបីជាយ៉ាងនេះ ​សូមពិនិត្យឡើងវិញនូវពិធីសាស្រ្តនៃការងាររបស់ខ្លួន។ ភាគច្រើនទំនងជាអ្នកកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែជួនកាលវាមានប្រយោជន៍ក្នុងការគិតគូរអំពីបទពិសោធន៍របស់សហសេវិក ការគ្រប់គ្រង និងសមត្ថភាពគូប្រជែង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យារពេលជាមួយនឹងចម្លើយលើការស្នើសុំធ្វើកិច្ចសហប្រតិបត្តិការណ៍។ ប៉ុន្តែលោកអ្នកត្រូវផ្សារភ្ជាប់ជំហានរបស់ខ្លួនជាមួយនឹងពត៌មានលំអិតជាដាច់ខាត។ កុំដោះស្រាយករណីនានាក្នុងពេលតែមួយ។ ចូរស្វែងយល់ពីរបៀបប្រើប្រាស់ពេលវេលាការងាររបស់អ្នកឲ្យមានប្រសិទ្ធភាព។ ចំពោះរាល់ទំនាក់ទំនង សូម្បីតែជាមួយមនុស្សដែលមានទឹកចិត្តតានតឹងយ៉ាងណាក៏អាចធ្វើទៅរួចបានតែ។ ក្នុងនោះលោកអ្នកគ្រាន់តែព្យាយាមយល់ដឹងពីទឹកចិត្តគេបន្តិចគឺជាការគ្រប់គ្រាន់។ ក្រៅពីនេះ ​លោកអ្នកអាចធ្វើការបញ្ចុះបញ្ចូលដ៏មានប្រសិទ្ធភាព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីអាជីពថ្ងៃនេះព្រមានចំពោះកំហុសដែលអាចកើតឡើង។ កុំព្យាយាមធ្វើឲ្យមិត្តរួមការងារ និងដៃគូរបស់អ្នកភ្ញាក់ផ្អើលជាមួយនឹងការសម្តែង ឬអនុវត្តាការងាររបស់អ្នក។ សូមអ្នកធ្វើតាមកាលវិភាគ ហើយព្យាយាមអនុវត្តកិច្ចការនោះដោយបញ្ចៀសឥទ្ធិពលពីខាងក្រៅ។ ការស្តាប់មតិយោបល់មានសារសំខាន់ចំពោះការងារ ប៉ុន្តែបើអ្នកបានគ្រប់គ្រងមតិយោបល់ទាំងនោះទេ គឺលទ្ធផលការងាររបស់អ្នកនឹងជះឥទ្ធិពលធ្ងន់ធ្ងរ។ ក្នុងនោះ កំហឹង និងកំហុសអាចកើតឡើងបានដោយងាយ ហេតុនេះសូមរក្សាលំនឹងផ្លូវចិត្ត ហើយផ្តោតជាសំខាន់តែលើការងារប៉ុណ្ណោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកបានព្យាករណ៍ថាពោរពេញទៅដោយភាពសុទិដ្ឋិនិយមទាក់ទងទៅនឹងអនាគតអាជីព។ ទោះយ៉ាងណាកុំរំពឹងទៅលើការសម្រេចចិត្តភ្លាមៗ ពីព្រោះអ្វីៗមានពេលវេលាកំណត់។ អ្វីដែលលោកអ្នកគួរចងចាំគឺថាអ្នកកំពុងដើរលើផ្លូវត្រឹមត្រូវ និងជោគជ័យ។ ក្នុងនោះដើម្បីសម្រេចបានផលធំដុំ សូមលោកអ្នកមានភាពអត់ធ្មត់ កុំឆ្លើយតបទៅនឹងស្ថានភាពដែលអ្នកបានឃើញលឿនពេក ប្រយ័ត្នកំហុសដោយអចេតនា។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺអាចនឹងធ្វើបានយ៉ាងរលូន។ កិច្ចសហការទាំងឡាយនឹងមានចំពោះអ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រណែនាំមិនឲ្យអស់សង្ឃឹមប្រសិនបើអ្នកមិនទាន់ទទួលបានភាពជោគជ័យក្នុងការសម្រចផែនការ។ មានព្រឹត្តិការណ៍រីករាយជាច្រើននៅថ្ងៃខាងមុខ ដូច្នេះត្រូវព្យាយាមធ្វើការសម្រាប់អាជីពនៅថ្ងៃខាងមុខ។ ក្នុងនោះកិច្ចការងាររបស់អ្នកអាចផ្តល់ផលប្រយោជន៍បាន គ្រាន់តែអ្នកត្រូវចំណាយកំលាំងកាយចិត្តច្រើនលើការងារនោះ។ លើសពីនេះ ប្រសិនបើញអ្នកប្រឈមទៅនឹងការងារសំខាន់ណាមួយ សូមកុំសម្រេចចិត្តដោយលឿនពេកឲ្យសោះ។ ចំពោះវិជ្ជាជីវៈរបស់អ្នកកំពុងទទួលបានការកោតសរសើរ ប៉ុន្តែក៏គួរស្វែរកចំណេះជំនាញបន្ថែម ដើម្បីមានលទ្ធភាពសម្របទៅនឹងការផ្លាស់ប្តូរបាន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកក្នុងពេលនេះមានដំណើរការល្អ ដូច្នេះលោកអ្នកអាចមានលទ្ធភាពពេញលេញរក្សាជំហររបស់ខ្លួនក្នុងស្ថានភាពគ្រប់យ៉ាង។ លោកអ្នកមិនចាំបាច់យកចិត្តថ្លើមនរណាដើម្បីការងារនោះទេ​ គឺគ្រាន់តែបំពេញកាតព្វកិច្ចរបស់ខ្លួនគឺជាការគ្រប់គ្រាន់។ លើសពីនេះ កុំភ្ជាប់សារសំខាន់ជាមួយបញ្ហាតូចតាច។ លោកអ្នករំពឹងថានឹងទទួលបានភាពរីករាយ លាភសំណាង និងភាពជោគជ័យនៅជិតចុងបញ្ចប់នែការងារ។ អ្នកអាចចូលទៅកាន់ស្ថានភាពទាំងឡាយ និងអនុវត្តការងារនោះបានល្អ ប្រសិនបើអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះសូមកុំបោះបង់ចោលភាពអត់ធ្មត់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យរស់នៅក្នុងស្ថានភាព ឬរឿងរ៉ាវតែមួយ។ សូមព្យាយាមបង្កើតភាពខុសប្លែកគ្នានៅក្នុងកិច្ចការធម្មតា ដូចជាចាប់ផ្តើមចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល។ អ្នកគួរចូលរួមចំណែកក្នុងការបង្កើនសមត្ថភាព សូម្បីតែការចែករំលែកចំណេះដឹងជាមួយមិត្តរួមការងារក្តី។ ក្រៅពីនេះលោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនស្គាល់បំណងប្រាថ្នារបស់អ្នកបាន ដូច្នេះវាអាចសម្រួលការងារជាច្រើនរបស់អ្នកបាន។ ដោយឡែក សូមលោកអ្នកជៀសចេញពីរឿងលុយកាក់ ការជំពាក់បំណុល និងភាពយឺតយ៉ាវក្នុងការបង់ប្រាក់នានា។  

ចំណាំ៖

ឆ្នាំទាំង៥ ខាល ថោះ ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងជាប្រាក់កាស សម្ភារៈ ព្រមទាំងតួនាទីផងដែរ។ លើសពីនេះសេចក្តីសុខសម្រាន្តនឹងកើតឡើចំពោះអ្នក។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner