អប្សរាព្រឹកនេះ ១៣ ធ្នូ ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C1    ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, អ្នកជាសះស្បើយចំនួន១៣នាក់ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។ សូមជម្រាបថា គិតត្រឹម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧០៨នាក់, ស្លាប់សរុបចំនួន២,៩៨៥នាក់៕ …អានផ្ទាល់ (ដោយ៖ សេឌី)ចប់

C4    ព្រឹកនេះកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់កូវ៉ាក់ ៕…អានផ្ទាល់ (ដោយ៖ សេឌី)

C7    ក្រុមហ៊ុនចិន កំពុងសាងសង់ព្រលានយន្តហោះ «តេជោ» ប្តេជ្ញាជម្នះការលំបាក ដើម្បីសម្រេចគម្រោងសាងសង់ ដ៏ធំនៅកម្ពុជា ៕…អានផ្ទាល់ (ដោយ៖ សេឌី)

C5    គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជិត៧១% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ៕…អានផ្ទាល់ (ដោយ៖ សេឌី)

CH1   អាគារសិក្សាមួយខ្នងតម្លៃជាង៨ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់ព្រឹទ្ធាចារ្យ អ៊ុង សាក់ បានសម្ភោធដាក់ឲ្យប្រើប្រាសផ្លូវការ៕…អានផ្ទាល់

V3    ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីថាមពលថៃ ៕…អានផ្ទាល់

C3    រដ្ឋបាលជលផល អំពាវនាវដល់ពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ រួសរាន់មកទិញត្រីនៅតាមផ្សារនានាក្នុងខេត្តកណ្ដាល និងភ្នំពេញ ៕…អានផ្ទាល់ (ដោយ៖ សេឌី)

BH1  ត្រីប្រហុក ចាប់ផ្ដើមត្រូវជាបណ្តើរៗហើយ ក្នុងរដូវខ្នើតខែមិគសិរនេះ មន្ត្រីជំនាញខេត្តកំពង់ឆ្នំាង អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មកធ្វើប្រហុក ផ្អក ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)

វគ្គទី២៖

C2    រយៈពេល១១ខែ ឆ្នាំ២០២១ គ្រាប់បែកដ៏គ្រោះថ្នាក់របស់អាមេរិក ទម្លាក់លើទឹកដីខ្មែរជិត១ម៉ឺន៦ពាន់គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ៕…អានផ្ទាល់ (ដោយ៖ សេឌី)

C6    រយៈពេល១១ខែ ឆ្នាំ២០២១ រកឃើញរថយន្តដឹកទំនិញ ខុសលក្ខណៈបច្ចេកទេស នៅកំពង់ផែព្រះសីហនុ ជិត ៥០០គ្រឿង ពិន័យប្រាក់ជិត ៣០០លានរៀល ៕…អានផ្ទាល់ (ដោយ៖ សេឌី)

BH2  ឯកឧត្តម ជាវ ផល្លី នាំយកអំណោយ ផ្តល់ជូនលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន៣៨ គ្រួសារ នៅឃុំពពឹស ស្រុកស្វាយអន្ទរ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

BH3  ប្រធានសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ ទំពាំងរីកលូតលាស់ បានល្អអាស្រ័យ លើប្ញស្សីជួយជ្រោមជ្រែង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ប៊ុន រដ្ឋា)

L00  ឯកឧត្ដមសោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង  ចុះពង្រឹងក្រុមការងារសមាជិកបក្ស  …លោកប៊ុន រដ្ឋា…ឃ្លីប…

BH4  ឯកឧត្តម ដួង តារា ចុះចែកអំណោយជូនពលរដ្ឋ ២០០គ្រួសារ ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

BH6  បង្កង​​ធម្មជាតិ​ខេត្តតាកែវ ​សម្បូរ​ជាង​ឆ្នាំ​មុន​ៗ តែ​មានតម្លៃថ្លៃ​ជាង​រាល់​ឆ្នាំ ៕ …អានផ្ទាល់…

V5    ខេត្តកែប  បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រគួតកីឡា  ទ្រីយ៉ាត្លុង  ជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១  ដែលមានកីឡាករ កីឡាការិនី អត្តពលិក ចំនួន ៧៦រូប មកពីក្លិបចំនួន១០៕…អានផ្ទាល់

Z1    ញៀនជាង១៤០០ គីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿង.ញៀន បង្រ្កាបជាទ្រង់ទ្រាយធំ ក្នុងក្រុមហ៊ុន (ហ្វាមអេស៊ាង.ក) រោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ …អានផ្ទាល់ (ដោយ៖ សេឌី)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G2    ចិន​ហៅ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក​ថា​ជា «អាវុធ​មហា​ប្រល័យ»៕ …អានផ្ទាល់…

G3    តៃវ៉ាន់​បាត់បង់​ទំនាក់​ទំនង​ការទូត​ ខណៈ​នីការ៉ាហ្គា​​ប្ដូរ​ការ​ទទួល​ស្គាល់ដល់​​ចិន​ដី​គោក​វិញ៕ …អានផ្ទាល់…

G4    ​អាមេរិក​​ដាក់​​ទណ្ឌកម្ម​​សិទ្ធិ​​មនុស្ស​​ទ្រង់ទ្រាយធំ​​លើ​​​ចិន​ មីយ៉ាន់ម៉ា​ និង​​កូរ៉េ​​ខាង​​ជើង​៕ …អានផ្ទាល់…

G5    G7 រួមគ្នា​គាំទ្រ​ការ​ទប់​ស្កាត់​​វិបត្តិ​រុស្សី-អ៊ុយក្រែនដែល​​អាច​​កើត​មាន​៕ …អានផ្ទាល់…

G1    វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៤,៦៣៨ករណី» ក្នុងនោះទីក្រុងហូជីមិញ និងហាណូយរ៉ាប់រ៉ងច្រើនជាងគេ ព្រមទាំងស្លាប់ថ្មីចំនួន២២៨នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕ …អានផ្ទាល់…

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R115 សិល្ប:ករមួយរូបបង្កើតមុខខ្មុកល្ខោនខោលតូចៗលក់ជាវត្ថុអនុស្សាវរីយ៍ MC: ដើម្បីអោយកូនខ្មែរ និង ជនបរទេសបានស្គាល់ពីសិល្ប;បុរាណ ទម្រង់ល្ខោនខោលខ្មែរ សិល្ប;ករមួយរូបបានបង្កើតមុខខ្មុកល្ខោនខោលតូចៗ ដែលអាចដាក់តាំងនៅផ្ទះ និងធ្វើជា​អនុស្សាវរីយ៍បាន។ ចង់ដឹងថាអ្វីទៅជាលក្ខណ:ពិសេសនោះសូមទស្សនា​បទយកការណ៍​ដូចតទៅ។។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner