ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ”

អត្ថបទដោយ៖
AMS OneMinute

ចិនបានចាត់ទុករបបលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកថាជា “អាវុធមហាប្រល័យ” ដែលជាឧបករណ៍ក្នុងការញុះញង់ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនានាជុំវិញពិភពលោក ក្រោមរូបភាពជាការដាក់ទណ្ឌកម្មជាឯកតោភាគី និងញុះញង់ឱ្យមានបដិវត្តន៍ពណ៌។

ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីអាមេរិកបានរៀបចំកិច្ចប្រជុំសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលមានការចូលរួមដោយប្រទេសចំនួន ១០០ជុំវិញពិភពលោក ដោយក្នុងនោះ ក៏មានតៃវ៉ាន់ផងដែរ។

លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកមិនមែនជាគំរូសម្រាប់ពិភពលោកនោះទេ ដោយនយោបាយអាមេរិកពោរពេញទៅដោយបញ្ហានានាដូចជាបង្កឱ្យមានជម្លោះពូជសាសន៍។

ចិនយល់ឃើញថា អាមេរិកព្យាយាមបែងចែកពិភពលោកទៅជា ២ប្លុករួមមាន “ប្លុកប្រជាធិបតេយ្យ” និង “ប្លុកមិនមែនប្រជាធិបតេយ្យ” ដែលអាចបង្កឱ្យមានការបែងចែកពិភពលោក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង។

លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានជ្រើសរើសដាច់ដោយឡែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតនៅលើពិភពលោក។

ប្រភព៖ Global Times

ads banner