តៃវ៉ាន់បានបាត់បង់ប្រទេសនីការ៉ាហ្គាជាសម្ព័ន្ធមិត្តការទូតដ៏សំខាន់មួយ ក្រោយប្រទេសនេះបានប្រកាសប្ដូរទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនវិញ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាលនីការ៉ាហ្គា បានថ្លែងថា៖ “សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់បានពីចិន។ ពីពេលនេះទៅ នីការ៉ាហ្គានឹងផ្ដាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយតៃវ៉ាន់ ហើយនឹងពុំមានទំនាក់ទំនងជាផ្លូវការអ្វីទៀតឡើយ”។

ក្រសួងការបរទេសតៃវ៉ាន់បានសម្ដែង “ការខកបំណង និងសោកស្ដាយ” ចំពោះការផ្ដាច់ទំនាក់ទំនងនេះ ហើយនឹងកោះហៅបុគ្គលិកការទូតរបស់ខ្លួនឱ្យត្រឡប់មកមាតុប្រទេសវិញជាបន្ទាន់។

ការផ្លាស់ប្ដូរនេះ បានកាត់បន្ថយការចូលរួមរបស់កោះតៃវ៉ាន់ក្នុងឆាកអន្តរជាតិ ទោះបីជាតៃវ៉ាន់កំពុងព្យាយាមកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងៗដូចជាលីទុយអានី និងស្លូវ៉ាគីក៏ដោយ។

ប្រភព៖ AP News

ads banner