ក្រសួងការបរទេសបង់ក្លាដេសបានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតអាមេរិក ចូលរួមក្នុងការប្រឆាំងតវ៉ាការដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រី និងមន្ត្រីកំពុងកាន់តំណែងនៃកងវរសេនាតូចសកម្មភាពរហ័ស (RAB) ចំនួន ៧រូប

អត្ថបទដោយ៖
AMS OneMinute

អាមេរិកបានដាក់ទណ្ឌកម្មទៅលើកងកម្លាំង RAB ដោយចោទប្រកាន់ថាកងកម្លាំងនេះមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនមនុស្សរាប់រយនាក់ និងការសម្លាប់មនុស្សចំនួន ៦០០នាក់ក្រៅប្រព័ន្ធតុលាការ ចាប់តាំងពីឆ្នាំ ២០១៨។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោក Masud Bin Momen បានថ្លែងថា៖ “ខ្ញុំមានការសោកស្ដាយដែលអាមេរិកបានបំពានដល់អង្គភាពមួយរបស់រដ្ឋាភិបាលបង់ក្លាដេស ដែលស្ថិតនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនទៀត ដែលចាត់ទុកថាជាអាទិភាពរួម ចំពោះគ្រប់រដ្ឋបាលនានារបស់អាមេរិក”។

ប្រភព៖ Strait Times

ads banner