បង្រ្កាបគ្រឿងញៀនឈុតធំ៖ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១ ៤០០គីឡូ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១២ ធ្នូ ២០២១ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅរោងចក្រមួយស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមឈ្មួញគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា។ ជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួន។

សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន កេតាមីន(Ketamin) ចំនួន៧៤ការ៉ុង ស្មើប្រមាណ ១ ៤០០គីឡូក្រាម អាវុធខ្លី ម៉ាក់ K៥៤ មួយដើមរថយន្ត ២គ្រឿង និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

ប្រភព៖ FN

ads banner