គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៣លាននាក់ ស្លាប់ជាង ២៩.៧ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៩៤,១១៧នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៧,៤១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៩,១៤៣នាក់ (ស្លាប់ ១៤៣,៩៣៦នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៨៣៦,៥៩២នាក់ (ស្លាប់ ៥០,២៨០នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៩១,៦៣៩នាក់ (ស្លាប់ ៣០,៨៧៩នាក់)
- ថៃ ឆ្លងចំនួន ២,១៦៨,៦៤៦នាក់ (ស្លាប់ ២១,១៦៩នាក់)
- វៀតណាម ឆ្លងចំនួន ១,៤១៣,០៥១នាក់ (ស្លាប់ ២៧,៨៣៩នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,៦៦១នាក់ (ស្លាប់ ១៩,១៨៣នាក់)
- សិង្ហបុរី ឆ្លងចំនួន ២៧៣,៣៦២នាក់ (ស្លាប់ ៧៩៤នាក់)
- កម្ពុជា ឆ្លងចំនួន ១២០,៣៥៥នាក់ (ស្លាប់ ២,៩៨៥នាក់)
- ទ្បាវ ឆ្លងចំនួន ៨៩,៣២០នាក់ (ស្លាប់ ២៤៧នាក់)
- ព្រុយណេ ឆ្លងចំនួន ១៥,៣៤៨នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕