អ្នកជំនាញអន្ដរជាតិ៖ ការប្រកួតកីឡាទូកក្ដោង ជើង ឯកអាស៊ាន គឺ ជាសញ្ញាដ៏ល្អនៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ការប្រកួតកីឡាទូកក្ដោង ជ្រើស រើស ជើងឯក អាស៊ី អាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បាន ប្រារព្ធ ពិធី បើក ការ ប្រ កួត ផ្លូវ ការ ហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោម អធិ ប តី ភាព ឯក ឧត្តម ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និង ជា ប្រ ធាន គណៈ កម្មា ធិ ការ រៀប ចំ ការ ប្រ កួត និងឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈ អភិ បាល ខេត្ត ព្រះសីហនុ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រតិភូ គ្រូបង្វឹក និង កី ឡា ករ-កីឡាការិនីចូលរួមទាំង ៣ប្រទេសផងដែរ។

ទន្ទឹមជាមួយគ្នា លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈ កម្ម ការ ប្រ កួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ខាងលើ បាន ធ្វើ ការ វា យតម្លៃ ខ្ពស់ ចំពោះការរៀបចំការប្រកួតនេះឡើង ដែល លោក ចាត់ ទុកជាសញ្ញាដ៏ល្អ សម្រាប់ ការអភិវឌ្ឍវិស័យកីឡា ទូក ក្ដោង កម្ពុជា ឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗរូបនេះ អះ អាង ថា ដំបូង ឡើយ មានអត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែ ដោយ សារ បញ្ហា ឥត ព្រៀង ទុក នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅនាទីចុងក្រោយ បាន ធ្វើឲ្យពួកគេខកខានទៅវិញ បន្ទាប់ពីការលុបចោលជើង ហោះ ហើរ មក កម្ពុជា។ តែយ៉ាង លោកសង្ឃឹមយ៉ាងមុតមាំថា ការ ប្រកួត លើក ក្រោយ ប្រទេសទាំងអស់ នឹង បានចូលរួមការប្រកួតនៅ កម្ពុជា ទាំង អស់ គ្នា។

លោកមានសុទិដ្ឋិនិយមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូក ក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុង ការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះ ទៅធ្វើម្ចាស់ ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩»។ លោក បានប្រាប់កីឡាករ-កីឡាការិនីទាំងអស់ អោយធ្វើការប្រកួត ដោយ ភាព កក់ក្ដៅ និងសប្បាយរីករាយ ហើយពេលត្រឡប់ទៅប្រទេសខ្លួនវិញ សូម ប្រាប់ ទៅមិត្តភ័ក្ដ្រ បងប្អូនខ្លួនថា តើទីក្រុងព្រះសីហនុ និង ឆ្នេរសមុទ្រកម្ពុជា ស្រស់ស្អាតប៉ុណ្ណាទៀតផង។

ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារ ស្វា គមន៍ យ៉ាង កក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣ ប្រ ទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែល បាន ចូល រួម ការ ប្រ កួត ផ្ទាល់ នៅខេត្តព្រះសីហនុ ពិសេសឯកឧត្តម បានថ្លែងអំណរគុណ រាជ រដ្ឋា ភិបាល ដែលបានគាំទ្រ និង អនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ អន្ដរជាតិ នេះឡើង ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូច ជាពង្រឹង សមត្ថភាព កីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួត កីឡា ស៊ី ហ្គេម ជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។

ចំណែកឯកឧត្តម គួច ចំរើន បានបង្ហាញនូវសេចក្ដី សោ ម នស្ស រីក រាយ ក្រៃ លែង ចំពោះគណៈកម្មការរៀបចំការប្រកួត ដែល បាន ជ្រើស រើស ខេត្ត ព្រះ សីហនុ រៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពិសេស ការកំណត់ ទី តាំង នេះ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាម រយៈ នេះ ក្នុង នាម រដ្ឋ បាល ខេត្ត ឯកឧត្តមបានប្ដេជ្ញាគាំទ្រ លើកទឹកចិត្ត និង សហការគ្រប់បែបយ៉ាង ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស ការទទួល បដិសណ្ឋារកិច្ច ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ដំណើរ ការប្រកួតដោយ រលូន និងទទួលបានជោគជ័យដ៏ល្អប្រសើរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោង ជ្រើសរើស ជើងឯកអាស៊ី អា គ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹង កីឡា ករ – កី ឡា ការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅ តំបន់ ឆ្នេរ សុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ការប្រកួតនេះ សហការរៀបចំដោយ សហព័ន្ធ កីឡា ទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយ ទទួល បាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមាន ការគាំទ្រពីគណៈកម្មាធិ ការជាតិ CAMSOC៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner