វៀតណាម​៖​ ​គុណភាព​ខ្យល់​នៅ​ហាណូយ​ ​ស្ថិត​ក្នុង​ក​ម្រិ​ត​ដ៏​អាក្រក់​

លទ្ធផល​ពី​ការ​គ្រប់គ្រង​ ​ដែល​ត្រូវ​បាន​ដកស្រង់​ទិន្នន័យ​ពី​បណ្តា​ស្ថានីយ​ផ្សេងៗ​ ​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​១​២​ ​ធ្នូ​ ​២​០​២​១​ ​ម្សិលមិញ​នេះ​បង្ហាញ​ថា​ ​ក​ម្រិ​ត​គុណភាព​ខ្យល់​នៅ​ក្នុង​ក្រុង​នេះ​ស្ថិត​ក្នុង​ក​ម្រិ​ត​អាក្រក់​យ៉ាង​ខ្លាំង​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។​

​ប្រភព​ថា​ ​គិត​ត្រឹម​រសៀល​ថ្ងៃម្សិលមិញ​ ​ស្ថានីយ​គ្រប់គ្រង​គុណភាព​ខ្យល់​ចំនួន​៣​ ​នៃ​រដ្ឋបាល​បរិស្ថាន​ក្រុង​ហាណូយ​បាន​បង្ហាញ​ថា​ ​ក​ម្រិ​ត​គុណភាព​ខ្យល់​ ​A​Q​I​ ​គឺ​លើស​ ​២​០​០​។​ ​ប្រភព​ព​ន្ថែ​ម​ទៀត​ថា​ ​A​Q​I​ ​គឺជា​ការ​វាស់​ស្ទង់​ក​ម្រិ​ត​បំពុល​ខ្យល់​ ​ខណៈ​ដែល​ក​ម្រិ​ត​ ​A​Q​I​ ​លើស​១​០​០​ ​គឺ​ត្រូវ​បាន​គិតថា​ ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ​ជាពិសេស​ ​កុមារ​និង​មនុស្ស​ពេញវ័យ​ត្រូវ​បាន​ណែ​នាំឲ្យ​កុំ​ធ្វើ​លំ​ហាត់ប្រាណ​នៅក្រៅផ្ទះ​ ​បើ​ ​A​Q​I​ ​ឈាន​ដល់​ ​១​៥​០​ ​ឬ​ ​លើស​នេះ​។​

​រដ្ឋបាល​បរិស្ថាន​ក្រុង​ហាណូយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ​កាត់បន្ថយ​ការ​ដុត​សំរាម​ ​កាត់បន្ថយ​ការ​ច​ម្អិ​ន​អាហារ​ដោយ​ប្រើ​ធ្យូង​ ​Honeycomb​ ​ខណៈ​ដែល​ពល​រដ្ឋ​នៅ​តាម​ជាយក្រុង​វិញ​ ​ត្រូវ​បាន​ណែនាំ​កុំឲ្យ​ដុត​ចំបើង​ ​កាត់បន្ថយ​ការ​បំពុល​ខ្យល់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner