ឯកឧត្តម អ៉ីវ លាង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិស្នេរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្នេរាន ឃុំបឹងព្រះ នៅវត្តស្នេរាន។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ជាពិសេសបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានភាគច្រើន ដែលផ្តល់ឱកាសឲ្យយើងអាចជួបជុំគ្នាឡើងវិញ និងបើកដំណើរការប្រទេសឡើងវិញ ចំពោះមេរោគកូវីដ១៩ថ្មី អូមីក្រុង មិនទាន់ចោទបញ្ហានៅឡើយទេសម្រាប់ប្រទេសយើង តែយើងនៅតែបន្តប្រកាន់ខ្ជាប់អនុវត្តវិធានការ ៣កុំ ៣ការពារ។

ឯកឧត្តមបន្ថែមទៀតថា សូមបងប្អូនទាំងអស់បន្តគាំទ្រ ជឿជាក់ និងបោះឆ្នោតជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេស ការពារសុខាមាលភាព សុវត្ថិភាព និងសន្តិភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងមានការងារសង្គមកិច្ច ការអភិវឌ្ឍន៍ឃុំ បញ្ហាហឹង្សាគ្រួសារ បញ្ហាគ្រឿងញៀន និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាសំណូមរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងមានករណីទំនាស់ដីធ្លី និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ក្រោយពីចប់កម្មវិធីសំណេះសំណាលមក ឯកឧត្តម អមដំណើរដោយក្រុមការងារ បានអញ្ជើញជាអធិបតីប្រគល់កុំព្យូទ័រ(Desktop)ចំនួន១០គ្រឿងដល់វិទ្យាល័យបឹងព្រះ ដែលជាអំណោយរបស់ក្រុមហ៊ុនTP MORAL GROUP CO.,LTD ។ក្នុងពេលនោះ ឯកឧត្តមបានណែនាំលោកនាយកសាលា ឱ្យមានការជម្រុញសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបាននិទ្ទេសល្អ ជាពិសេសថ្នាក់ទី១២ ដោយមានរង្វាន់ផ្តល់ជាការលើកទឹកចិត្ត សិក្សាលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីកុំព្យូទ័រដល់សិស្សានុសិស្ស ពិនិត្យសៀវភៅដែលជាតម្រូវការសម្រាប់ដាក់ក្នុងបណ្ណាល័យ សិក្សារៀបចំកាលវិភាគពលកម្មស្ម័គ្រចិត្តដើម្បីសម្អាតទីធ្លាបរិវេណសាលា សិក្សាជួសជុលបង្អួចថ្នាក់រៀនលាបពណ៍ថ្នាំថ្នាក់រៀន របងសាលា សិក្សារៀបចំសួនក្នុងបរិវេណសាលា និងសិក្សាទីតាំងដាំដើមឈើដើម្បីលើកកំពស់សោភ័ណភាពសាលា ក្នុងពេលជួបផ្ទាល់ឱកាសនេះ ឯកឧត្តមបានជូនកូនក្រញូងចំនួន៥០០ដើម ជាដំណាក់កាលដំបូង និងបន្តផ្តល់ជូនប្រភេទកូនឈើដទៃមួយចំនួនជាដំណាក់កាលៗនាពេលក្រោយទៀត៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner