អាគារសិក្សាមួយខ្នងតម្លៃជាង៨ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់ព្រឹទ្ធាចារ្យ អ៊ុង សាក់ បានសម្ភោធដាក់ឲ្យប្រើប្រាសផ្លូវការ

អាគារសិក្សា មុត សាមេត មាន៥បន្ទប់ដែលជាអំណោយរបស់ លោក ព្រឹទ្ធិចារ្យ អ៊ុង សាក់ និងលោកស្រី មុត សាមេត ដែលទទួលមរណៈភាពកាលពីកន្លងទៅ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា ក្រោមអធិបតីភាព សម្តេច ព្រះវនរ័ត្ន ណយ ច្រឹក និង ឯកឧត្តម ហៀង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា កាលពីចុងសប្តាហ៍កន្លងទៅ ។


លោក អ៊ុង សេរី កូនប្រុស តំណាងឲ្យក្រុមគ្រួសារ លោក ព្រឹទ្ធិចារ្យ អ៊ុង សាក់ បានឲ្យដឹងថា អាគារសិក្សាថ្មីដែលប្រសិទ្ធនាមថា អាគារសិក្សា មុត សាមេត បានចាប់ផ្តើមការសាងសង់នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយអ្នកម្តាយ មុត សាមេត កាលពី លោកនៅមានព្រះជន្មនៅឡើយ ។

មូលហេតុផ្តួចផ្តើមឲ្យមានអាគារមួយខ្នងនេះឡើង គឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងមើលឃើញពីការខ្វះខាតបន្ទាប់រៀន ក្នុងសាលាបឋមសិក្សាដងគោម ទើបអ្នកម្តាយ មុត សាមេត ឯកភាពជួយសាងសង់អាគារថ្មីមួយខ្នងមាន៥បន្ទប់ ធ្វើអំពីថ្ម ប្រក់ក្បឿង ដោយមានកម្ពស់ផុតពីទឹកជៀសវាងលិចនៅរដូវវស្សា។ លោក អ៊ុង សេរី ឲ្យដឹងទៀតថា អាគារសិក្សាមួយខ្នងនេះ បានសាងសង់សម្រេចរួចរាល់នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាសរុបចំនួន៨៣០០ដុល្លារអាមេរិក ក្នុងនោះថវិការបស់អ្នកម្តាយមុត សាមេត ៧៩០០០ដុល្លារ និងថវិកាសប្បុរសជនចូលរួមចំនួន៧៣០០ដុល្លារអាមេរិក។

លោក អ៊ុង សេរី បន្ថែមទៀតថា សមិទ្ធផលអាគារសិក្សាមួយខ្នងនេះ វានឹងក្លាយជាកន្លែងផ្តល់ចំណេះដល់សិស្សានុសិស្ស ដើម្បីបន្តទៅកាន់ថ្នាក់អនុវិទ្យាល័យ ហើយ សមិទ្ធផលនេះ វាក៏ជាគំរូវិរៈភាពមួយសម្រាប់គ្រួសារកូនចៅជំនាន់ក្រោយយកជាគំរូ ក្នុងការចូលរួមចំណែកក៏សាងជួយដល់សង្គមជាតិ ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជាបានរីកចំរើន និងមានការអភិវឌ្ឍន៍ ។


ឯកឧត្តម ហៀង ស៊ីណេ បានលើកឡើងថា អាគារសិក្សាមួយខ្នងនេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សរៀនសូត្រក្រេបជញ្ជ់ក់យកចំណេះដឹង ឈានទៅឆ្ពោះទៅរកអនាគតភ្លឺស្វាង ក្នុងពេលអនាគត ។ ឯកឧត្តម បញ្ជាក់ទៀតថា សមិទ្ធផលអាគារសិក្សាដែលជាអំណោយរបស់ លោកព្រឹទ្ធិចារ្យ អ៊ុង សាក់ និងក្រុមគ្រួសារ និងក្លាយជាគំរូដ៏ល្អមួយដល់ប្រជាពលរដ្ឋ ក្នុងភូមិរៀនសូត្រតាម ពិសេស កូនចៅជំនាន់ក្រោយ។

ព្រោះការជួយបរិច្ចាគជួយដល់សង្គមជាតិ គឺបង្ហាញពីកាយវិកាសប្បុរសធម៍លើកស្ទួយអភិវឌ្ឍសង្គមជាតិអោយរីកចំរើន។ ក្នុងនាមតំណាងឲ្យឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្ដ៏តសប្បុរសធម៍ និងមេត្តាធម៌ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឲ្យជួយថែរកកសាអាគារសិក្សា ពិសេស ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ជាពិសេសបំផុសសិស្សានុសិសុ្សអោតចូលរួមដាំដើមឈើ ដើម្បីបង្កើនសោភ័ណភាពឌអោយទាក់ទាញបន្ថែមទៀត។


សូមបញ្ជាក់ថា ពិធីសម្ភោធអាគារសិក្សាថ្មី មុត សាមេត ក៏មានពិធីឆ្លងចេតីយ៍ លោកស្រី មុត សាម៉េត នៅក្នុងវត្តក្បែរសាលាបឋមសិក្សាដងគោម ក្រោមអធីបតីភាព ភាព សម្តេច ព្រះវនរ័ត្ន ណយ ច្រឹកផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner