អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ពានរង្វាន់បាល់ទាត់ វីន សន្តិភាព

រសៀលថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹក មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំ មន្ទីរស្ថាប័នជុំវិញខេត្ត អញ្ជើញចូលរួមប្រគល់ពានរង្វាន់បាល់ទាត់ «វីនសន្តិភាព» ។

សូមជម្រាបថា ការប្រកួតដណ្ដើមពានរង្វាន់ «វីន សន្តិភាព» របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រារព្ធធ្វើឡើងនៅឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ដែលការប្រកួតនេះមានការចូលរួមពីកីឡាករមកពីបណ្តាខេត្តផ្សេងសរុបចំនួន ១៦ក្រុម រួមមានមកពីខេត្តត្បូងឃ្មុំ ក្រចេះ រតនៈគិរី និងខេត្តកំពង់ធំ ជាដើម ។

គួរបញ្ជាក់ថា ពានរង្វាន់ បានបែងចែកជា ៤ចំណាត់ថ្នាក់ រួមមាន
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ១ ទទួលថវិកាចំនួន ៥០០០$
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ២ ថវិកាចំនួន ៣០០០$
-ពានរង្វាន់ ចំណាត់ថ្នាក់លេខ៣ ថវិកាចំនួន ១៥០០$
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ៤ ថវិកាចំនួន ៥០០$ ។

ចំពោះពានរង្វាន់ វ័យចាស់ចំនួន ២ក្រុម ទទួលបាន
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ១ ថវិកាចំនួន ១លានរៀន
-ពាន់រង្វាន់ ចំណាត់ថ្នាក់លេខ២ ថវិកាចំនួន ៥០ម៉ឺនរៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner