វ៉ាក់សាំង Sinovac ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានដឹកមកដល់កម្ពុជានាព្រឹកថ្ងៃទី១៣ ធ្នូ

អត្ថបទដោយ៖
AMS OneMinute

មកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ប្រជាពលរដ្ឋសរុបជាង ១៤លាននាក់ទទួលវ៉ាក់សាំងគ្រប់ដូសជាស្ថាពរ។ ក្រោយពីបានផ្តល់ដូសទី៣ជូនប្រជាពលរដ្ឋហើយ កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាងជាង ៦លានដូសទៀត។

ជោគជ័យនៃនយោបាយវ៉ាក់សាំងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងសុវត្ថិភាព ដែលជំរុញឱ្យមានសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញបានមុនបណ្តាប្រទេសនានាលើពិភពលោក។

ads banner