ក្រុមហ៊ុនអចលនទ្រព្យកម្រិតអន្តរជាតិ ERA បើកសម្ពោធការិយាល័យកណ្តាលថ្មីទី៣របស់ខ្លួននៅអគារ GIA Tower កោះពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ ERA CAMBODIA បាន​បើកសម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី​ទី៣របស់ខ្លួនកាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ​​​នៅ​ជា​ន់ទី​២៥​នៃ​អគារ GIA Tower ស្ថិតក្នុង​បរិវេណ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និ​បាត កោះ​ពេជ្រ រាជធានី​ភ្នំពេញ បន្ទាប់ពី​ការិយាល័យ​ភ្នំពេញ​ នៅ​បឹង​កេងកង និង​ នៅ​ខេត្ត សៀម រាប​។​

លោក ខន គង្គា ជា​អគ្គនាយក​ក្រុមហ៊ុន ERA CAMBODIA បាន​ថ្លែង ឱ្យដឹងថា​៖ ការពង្រីក​ការិយាល័យ​ជា​បន្តបន្ទាប់​នេះ បាន​បង្ហាញថា ទទួលបាន​ការរីកចម្រើន​ខ្លាំង​។​ក្នុង​រយៈពេល​ប្រហែល៤ឆ្នាំ​នៃ​ការ​ដំណើរ​ការ​របស់​ក្រុមហ៊ុន ERA CAMBODIA ពង្រីក​ការិយាល័យ​បាន​ចំនួន៣ទីតាំងជាមួយនឹង​ភ្នាក់ងារ​អចលន​​ទ្រព្យ​ជាង ១ ៣០០ អ្នក​ទូទាំងប្រទេស​។ គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ ERA CAMBODIA ជា​ក្រុមហ៊ុន​មាន​ឯកទេស ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ការបម្រើ​សេវាកម្ម​ជា​ភ្នាក់ងារ ​ទិញ​លក់​ និង​ធ្វើ​ទីផ្សារ សម្រាប់​​​គម្រោង​ខុន​ដូ​និង​អាគារ​ពាណិជ្ជកម្ម ខ្នាត​ធំ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏មាន​ទស្សនៈ វិស័យ​ក្នុង​ការពង្រីក​សក្តានុពល​ភ្នាក់ ងារ​របស់ខ្លួន​សម្រាប់​ការផ្តល់សេវា កម្ម​ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់​ផងដែរ​។​ ក្រុមហ៊ុន​អចលនទ្រព្យ ERA គឺជា​ក្រុមហ៊ុន​អ​លន​ទ្រព្យ​លំដាប់ កំពូល​កម្រិត​ពិភពលោក បង្កើត ឡើង​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ១៩៧២​។ គិត​ត្រឹម​ចុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ERA មាន​ការិយាល័យ​ចំនួន​២២០០ ការិយាល័យ នៅ​៣៧ប្រទេស​ទូទាំង​ពិភពលោកនិង​មាន​សមាជិក​ភ្នាក់ងារ អចលនទ្រព្យ​សរុប​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​ ។​ ក្រុមហ៊ុន ERA CAMBODIA បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ ២០១៨ ដែល​ត្រូវបាន​នាំយក​និង​ដឹកនាំ ដោយ លោក ខន គង្គា ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្ទាល់​។

លោក​បាន​ឱ្យដឹងទៀតថា​៖​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២១ នេះ ទីតាំង​ការិ យាល័យ​ទាំង ៣ របស់​ក្រុមហ៊ុន ERA នៅ​កម្ពុជា​រួមមាន​៖១- ការិយា ល័យ​កណ្តាល ជាន់​ទី ២៥ អគារ GIA TOWER កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​២-​ការិយាល័យ​ភ្នំពេញ ស្ថិតនៅ​អគារ​លេខ​២៤៧ ផ្លូវ​៥១​កែង​នឹង​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​និង​៣-​ការិយាល័យ​សៀមរាប ផ្សារ​ទំនើប MAKRO សៀមរាប ផ្លូវជាតិ​លេខ ៦ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​ខន គង្គា បាន​បញ្ជាក់ថា​៖​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុមហ៊ុន ERA Cambodia គឺជា​ការិយាល័យ​លំដាប់​អន្តរជាតិ​ស្ថិតក្រោម​កម្មសិទ្ធិ ផ្ទាល់​របស់​ក្រុមហ៊ុនមាន​លក្ខណៈ​ជាOne-Stop Service និង​ពោរពេញ ​ដោយ​បរិក្ខារ​សម្បូរបែប​ក្នុងការ​បម្រើ​ដល់​អតិថិ ជន ភ្នាក់ងារ​អចល ន ទ្រព្យ ERA Cambodia និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​។ បរិក្ខារ​ការិយា ល័យ​ក​ណ្តា​ល​របស់​ក្រុម ហ៊ុន ERA Cambodia រួមមាន​ជាអាទិ៍​ដូចជា បញ្ជរ​ទទួលភ្ញៀវ កន្លែង​តាំង​បង្ហាញ​គម្រោង​អចលនទ្រព្យ សាលប្រជុំ​និង​បណ្តុះបណ្តាល បន្ទប់​អគ្គនាយក បន្ទប់​ប្រជុំ កន្លែង​ទទួលទាន​អាហារ រួម​នឹង​បញ្ជរ​សម្រាប់​ផ្តល់​ការគាំទ្រ​ដល់​ភ្នាក់ងារ​អចលនទ្រព្យ ERA Cambodia ផងដែរ​។​

​ក្រៅពី​ការសម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី ក្រុមហ៊ុន​ក៏បាន​ដាក់​សម្ភោ​ធ​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរ ស័ព្ទ​ថ្មី​និង​ទំនើប ជាងគេ​សម្រាប់​វិស័យ​អច លនទ្រព្យ​ដែលមាន​ឈ្មោះថា ERA KH​។ កម្មវិធី​ទូរស័ព្ទ ERA KH ជា​កម្មវិធី​ទូរស័ព្ទ​ផ្តាច់មុខសម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ក្រុមហ៊ុន ERA Cambodia​មាន​លក្ខណៈ​ទំនើប​និង​ឈានមុខ​គ​ដោយមាន​មុខងារ​សំខាន់ៗ​ដែល​អាចជួយ​គាំទ្រ​ដល់​ដំណើរ​ការបម្រើ​សេវាកម្ម​ដល់​អតិថិជន​បាន​រហ័ស​និង​មាន​ប្រសិទ្ធិភាព​ជាង​មុន ដោយ ក្រុម ហ៊ុន​បាន​សហការ​ជាមួយ​អ្នកជំនាញ​ក្នុងការ​អភិវឌ្ឍន៍​កម្ម​វិធី​ទូរស័ព្ទ​មកពី​ប្រទេស​អា​មេ​រិច និង​ឥណ្ឌា​។ ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia អាចធ្វើ​ការទាញយក​ក​ម្ម​វិធី​ពី App Store និង Play Store បាន​៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner