ឯកឧត្តម តែម ម៉ឺន បន្តជាប់ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៧ ខណៈក្បាលម៉ាស៊ីនមួយចំនួនត្រូវបានផ្លាស់ប្តូរសមាសភាព

ឯកឧត្តម ឧត្តមសេនីយ៍ តែម ម៉ឺន បន្តជាប់ជាប្រធានសហព័ន្ធកីឡាគុនខ្មែរ អាណត្តិថ្មីទី៧ ឆ្នាំ២០២១ដល់២០២៥ បន្ទាប់ពីទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិកាប្រតិបត្តិ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ខណៈក្បាលម៉ាស៊ីនដឹកនាំមួយចំនួនមានការផ្លាស់ប្តូរ ។


សម្រាប់សមាសភាព គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧នេះ ឯកឧត្តម តែម ម៉ឺន ជាប្រធានសព័ន្ធ មានអនុប្រធានចំនួន៦រូប , ឯកឧត្តម ហេង សុឃន អគ្គលេខាធិការ និងអគ្គលេខាធិការរង លោក ទុយ ប៊ុនហឿន ។ អគ្គហេរញ្ញឹក ផេង វណ្ណៈ រួមទាំងសមាសភាពសមាជិកប្រតិបត្តិ៩រូបទៀត ។


ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជននិង កីឡា បានចូលរួមជាអធិបតី និងជាសាក្សី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិរបស់សហព័ន្ធប្រដាល់គុនខ្មែរ បានមាន ប្រសាសន៍ ផ្តាំផ្ញើឲ្យសហព័ន្ធយកចិត្តទុកដាក់ពង្រឹង និងពង្រីកក្លឹបប្រដាល់ នៅទូទាំងប្រទេសឲ្យកាន់តែរឹងមាំថែមទៀត ស្របតាមផែនការកំណែទម្រង់សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។


ឯកឧត្តម តែម ម៉ឺន បានប្តេជ្ញាថា សម្រាប់អាណត្តិថ្មីនេះ អ្វីដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួម ហើយសមាជិក ដែលអសកម្មភាព សហព័ន្ធត្រូវ តែធ្វើសកម្មភាពហ៊ានវះកាត់ជាដាច់ខាត ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាប្រដាល់គុនខ្មែរ ដើម្បីសម្រេចតាមគោលដៅដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ជូនប្រទេសជាតិ ។ ឯកឧត្តម បានបន្តថា សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរជាប្រភេទកីឡាមានសក្តានុពល និងមានប្រជាប្រិយ នៅកម្ពុជា ព្រមទាំងឈានទៅដណ្តើមមេដាយក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner