តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តី ដើម្បីពិភាក្សាលើឯកសារសំខាន់ៗ មួយចំនួននៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តី ដើម្បីពិភាក្សាលើឯកសារសំខាន់ចំនួន២គឺ (១) សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ 19th JC និង(២) សេចក្តីព្រាងសេចក្តីប្រកាសរួមក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋ តាមរយៈប្រព័ន្ធ Video Conference ។

ទន្ទឹមនឹងនេះផងដែរ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម (19 JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ មុនដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ដែលគ្រោងនឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner