ប្រទេសអង់គ្លេសជំរុញឱ្យមានការចាក់ដូសជំនួយ ខណៈចក្រភពអង់គ្លេសប្រឈមនឹងរលកវ៉ារ្យង់អូមីក្រុង
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសពីការខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីចែកចាយដូសជំនួយឱ្យបានមុនថ្ងៃចូលឆ្នាំសកល ដោយថា ប្រទេសនេះកំពុងប្រឈមនឹងរលកអូមីក្រុង។ នេះបើតាមសារព័ត៌មាន The Associated Press។
លោក Johnson បាននិយាយកាលពីថ្ងៃ អាទិត្យ ថា រដ្ឋាភិបាលនឹងព្យាយាមផ្តល់ដូសជំនួយ ដល់ប្រជាជន ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅចុងខែនេះ។ ការកំណត់ពេលវេលានេះគឺ ដើម្បីឱ្យចក្រភពអង់គ្លេសមានវ៉ាក់សាំងប្រើប្រាស់ច្រើនជាងមុនរហូតដល់ ៣ ដងនៅចុងខែមករា។
កិច្ចខិតខំប្រឹងប្រែងក្នុងការចែកចាយដូសជំនួយគឺជា “បេសកកម្មជាតិ” ផ្តល់មជ្ឈមណ្ឌលចាក់វ៉ាក់សាំង និងគ្លីនិកប្រចាំថ្ងៃ។ លោក Johnson លើកឡើងថា រូបលោករំពឹងថាមនុស្សពេញវ័យ ដែលដូសចុងក្រោយយ៉ាងហោចណាស់ ៣ ខែមុន អាចធ្វើការកក់ ឬ ណាត់ជួបសម្រាប់ដូសជំនួយចាប់ផ្តើមពីថ្ងៃ ច័ន្ទ ទៅ។
ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេសនេះ លោក Johnson រើសថ្ងៃចាក់វ៉ាក់សាំងដ៏ល្អបំផុត ដែល សេវាសុខភាពជាតិកត់ត្រា ដើម្បីធ្វើយ៉ាងណាចែកចាយបានទាន់ពេលកំណត់។

ប្រភព៖ NBC News