១៣ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៧០,៩% ខណៈនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ – ថ្មីៗ

២. ពាណិជ្ជកម្មកម្ពុជានិងបណ្តាប្រទេសសមាជិក OIF សរុប ៨៨ប្រទេស សម្រេចបាន ៩,៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញ៦,៥ពាន់លានដុល្លារ កើន ៤% ធៀបនឹងឆ្នាំ២០២០ – AMS Economy

៣. ការកែលម្អសួនច្បារ នៅមុខអគារទីស្តីការក្រសួងការពារជាតិ សម្រេចបាន ១០០% មុនពេលពិធីសម្ពោធអគារក្រសួងការពារជាតិ នៅខែចុងខែធ្នូនេះ – រស្មីកម្ពុជា

៤. ក្រុម ប្រទេស អ្នក មាន G7 ព្រមានថា រុស្សី អាច ប្រឈម នឹង ផលវិបាក ដ៏ ធំ បើ រុស្សី សម្រេច ចិត្ត វាយ ប្រហារ ឈ្លានពាន ប្រទេស អ៊ុយក្រែន – CGTN

៥. ប្រធានាធិបតីរុស្ស៊ី Putin អះអាងថា រុស្ស៊ីជាអ្នកនាំមុខគេលើពិភពលោកចំពោះបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាសំឡេង – SCMP

ads banner