ឆ្នាំ ២០២២ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជាយកបទពិសោធន៍ចរចារបញ្ចប់ជម្លោះនយោបាយជាង ៣០ឆ្នាំ ទៅប្រេីសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា

អត្ថបទដោយ៖
AMS OneMinute

នៅក្នុងសិល្បៈនៃការចចារ គ្មានការចចារណាមួយដែលទាត់ចោលភាគីនៃជម្លោះណាមួយចេញហេីយទទួលបានជោគជ័យនោះទេ សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនជាង ២លាននាក់ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចចារដែរ។

ការមិនឱ្យភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅជួបចចារជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហេីយសង្ឃឹមថាវិបិត្តនយោបាយនៅភូមានឹងត្រូវបានបញ្ចប់ គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។

តេីយុទ្ធសាស្រ្តទ្វារក្រោយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់ប្រេីជោគជ័យជាមួយខ្មែរក្រហម នឹងអាចប្រេីជោគជ័យម្តងទៀតសម្រាប់វិបិត្តនៅភូមាដែរឬទេ?

អាស៊ាន ឆ្នាំ ២០២២ នឹងក្លាយជាអាស៊ានដែលគួរឱ្យចាប់អារម្មណ៍បំផុត! តេីអាស៊ាននឹងបែក ឬនឹងអាចរួមគ្នាជាអាស៊ានជេីង១០ វិញ? សូមរងចាំទស្សនាទាំងអស់គ្នា!

ads banner