ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរល្អប្រសើរណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតការងារថ្មី ឬផ្លាស់ប្តូរការងារបាន។ ប៉ុន្តែក្នុងពេលស្របគ្នា សូមលោកអ្នកប្រុងប្រយ័ត្នចំពោះគំនិតរិះគន់នានា ហើយធ្វើយ៉ាងណាកុំបង្កើតកំហុសនៅក្នុងទំនាក់ទំនងជាដាច់ខាត។ ក្នុងនោះរាល់ឯកសារសំខាន់ៗទាំងឡាយ មិនគួរចែករំលែកនោះទេ បើទោះបីជាលោកអ្នកហាក់មានទំនុកចិត្តយ៉ាងណាក្តី។ ក្រៅពីនេះ លោកអ្នកគួរព្យាយាមបញ្ចប់ការងារដែលអស់ឲ្យបានរួសរាន់ ពីព្រោះភាពរអាក់រអួលខ្លះអាចកើតឡើងព្រោះការងារដែលនៅសេសសល់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នករំពឹងថាទទួលបានលាភសក្ការ​ជាច្រើន ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់អ្នកតែម្តង។ រាល់អាជីព និងបំណងប្រាថ្នារបស់អ្នកទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់មនុស្សនៅក្បែរខ្លួន។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការប្រជុំពិភាក្សា និងផ្តោះប្តូរគំនិតយោបល់នានា ដូច្នេះគួរដាក់បង្ហាញផែនការការងារនៅពេលនេះ។ ក្រៅពីនេះលោកអ្នកអាចរំពឹងថាទទួលបានការផ្លាស់ប្តូរស្ថានភាពការងារយ៉ាងរស់រវើក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពស្មុគ្រស្មាញ ដោយបញ្ហាតូចតាចប្រឡាក់ក្រឡាជាច្រើន។ ភាពអវិជ្ជមាននេះអាចទាក់ទងនឹងជាពិសេសទៅលើឥទ្ធិពលខាងក្រៅ ហេតុដូច្នេះសូមលោកអ្នកគ្រប់គ្រងការទទួលយកពត៌មាន និងការជឿជាក់ឲ្យបានក្នុងកំរិតអតិបរមា។ ក្នុងនោះដែរ សូមប្រុងប្រយ័ត្នចំពោះការចុះហត្ថលេខា ឬការចុះកិច្ចសន្យាជាមួយករណីទាំងឡាយ។ ដោយឡែក សូមលោកអ្នកកុំប្រថុយនឹងបញ្ហា ប៉ុន្តែគួរស្នើសុំជំនួយពីមនុស្សដែលជឿទុកចិត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងអំណោយផលនានាសម្រាប់កិច្ចការងារនឹងកើតឡើងពេញលេញចំពោះលោកអ្នក។ សូមកុំមានក្តីបារម្ភ ឬស្ទាក់ស្ទើរចំពោះរាល់ការសម្រេចចិត្ត និងការផ្តល់ជូននានា ពីព្រោះលោកអ្នកនៅតែមានឳកាសកែលម្អស្ថានភាពអាក្រក់នានាទៅជាល្អប្រសើរបានដោយខ្លួនឯង។ ថ្ងៃនេះលោកអ្នកក៏អាចសម្រេចចិត្តធ្វើការធំ ឬធ្វើដំណើរផ្សងពេ្រងបានដោយគ្មានអ្វីជំទាស់ទេ ពីព្រោះលោកអ្នកទទួលបានការគាំទ្រ និងទំនុកបម្រុងពីមនុស្សក្បែរខ្លួន។ អ្វីដែលលោកអ្នកគួរប្រយ័ត្ន គឺការទុកចិត្តមនុស្សដោយងាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលជាពិសេសលើការចរចា និងដោះស្រាយរឿងរ៉ាវតូចធំនានា ហេតុដូច្នេះគ្រប់គ្រងពេលវេលានេះសម្រាប់ដោះស្រាយបញ្ហា។ ប្រសិនបើលោកអ្នកជាអ្នកគ្រប់គ្រង នោះនឹងអាចធ្វើឲ្យមនុស្សក្រោមបង្គាប់ជឿជាក់ និងគោរពតាមគោលដៅរបស់អ្នកផងដែរ។ ក្រៅពីនេះ ថ្ងៃនេះមានអំណោយផលលើការចាយវាយលុយកាក់ និងដើមទុន ក៏ព្រោះតែផលចំណេញក្នុងអាជីវកម្មមានសញ្ញាណខ្ពស់។ ចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការច្នៃប្រឌិត ឬផ្នែកសិល្បៈធានាថាទទួលបានការកត់សម្គាល់យ៉ាងច្រើនផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកក្នុងពេលនេះអាចសម្រេចទៅបាន គ្រាន់តែទាមទារការយកចិត្តទុកដាក់ និងការចំណាយកំលាំង ព្រមទាំងពេលវេលាច្រើនជាងសព្វដង។ ក្នុងនោះបញ្ហាក៏ចេះតែកើតឡើង ដោយគ្មានមូលហេតុចំបងផងដែរ។ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ស្ថានភាព និងមនុស្សនៅជុំវិញខ្លួន។ យកល្អសូមកុំដាក់ការរំពឹងទុកនឹងស្ថានភាពការងារថ្ងៃនេះ។ គួរបន្តកិច្ចការងារធម្មតា ហើយអត់ធ្មត់នឹងបញ្ហាដែលបានជួបប្រទះ។ ក្នុងអនាគតដ៏ខ្លីនេះ ស្ថានភាពនឹងត្រឡប់ជាប្រសើរវិញ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងបំណងប្រាថា្ននានាអាចធ្វើទៅបាន។ ប៉ុន្តែក៏ទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់នឹងស្ថានភាពដែលកំពុងកើតឡើងផងដែរ។ ក្នុងនោះមិនគួរប្រថុយប្រថាន ឬមើលងាយស្ថានការណ៍បានទេ។ សូមបោះជំហានជាមួយគម្រោងដែលខ្លួនបានរៀបចំទុក។ លើសពីនេះ អ្នកគួរពឹងអាស្រ័យលើខ្លួនឲ្យបានច្រើន។ ការពឹងពាក់អាស្រ័យអ្នកដទៃ ប្រហែលជាមិនអាចជួយសម្រួលការងាររបស់អ្នកបានទេ ហើយក៏អាចបន្ថែមបន្ទុកមកវិញក៏អាចទៅរួច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលចំណេញជាប្រាក់កាក់ច្រើនពីអាជីវកម្មក្នុងថ្ងៃនេះ។ ក្នុងនោះអ្នកក៏អាចអភិវឌ្ឍន៍ស្ថានការងារសម្រាប់ពេលអនាគតផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ចូរធ្វើអ្វីដែលខ្លួនបានប៉ងប្រាថ្នា។ លើសពីនេះ អ្នកអាចនឹងទទួលដំណឹងពីក្នុងរង្វង់ការងារនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងថ្ងៃនេះ ការធ្វើទំនាក់ទំនងមានដំណើរការល្អប្រសើរណាស់ បើទោះជាទំនាក់ទំនងជាមួយមនុស្ស ឬដៃគូប្រជែងដ៏តានតឹងក្តី។ ផ្ទុយទៅវិញ ការធ្វើដំណើរផ្លូវឆ្ងាយ សូមប្រយ័ត្នបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញ ឬការគាំទ្រពីមនុស្សដែលនៅក្នុងរង្វង់ការងារ។  ក្រៅពីនេះ សូមប្រយ័ត្នសំដីជាមួយមនុស្សថ្នាក់លើ បើអាចជៀសបានគួរកុំពាក់ព័ទ្ធជិតស្និតក្នុងថ្ងៃនេះ។ លោកអ្នកអាចជួបប្រទះបញ្ហាក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ ពិសេសទំនាក់ទំនងជាមួយកូនចៅតែម្តង។ សូមលោកអ្នកស្តាប់ឲ្យបានច្រើនជាងនិយាយ ហើយការរក្សាអាកប្បកិរិយាទន់ភ្នន់នឹងមានប្រយោជន៍ចំពោះការងារ និងសេចក្តីសុខរបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុម ឬអាចជាមនុស្សដែលមានលទ្ធភាពក្នុងការសម្រេចចិត្តជួសមនុស្សក្នុងក្រុមការងារ។ លោកអ្នកមានឳកាសប្រមូលទ្រព្យបាន ប៉ុន្តែដាច់ខាតសូមមានទឹកចិត្តល្អ និងស្មោះត្រង់ជានិច្ច។ ក្រៅពីនេះ សូមលោកអ្នកកុំមានភាពរុញរា ខ្លាចរអាក្នុងការចាប់យកការងារថ្មី ឬការបណ្តាក់ ឬផ្លាស់ប្តូរទីកន្លែងការងារដែលអ្នកមិនពេញចិត្ត ពីព្រោះឳកាសនេះនឹងផ្តល់ផលយ៉ាងប្រសើរ។ ក្រៅពីនេះ ពេលវេលាដែលមានអំណោយផលបំផុត គឺនៅពេលព្រឹក ដូច្នេះការរៀបចំពិធីនានានៅពេលព្រឹកនឹងកើតមង្គលធំ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  ការងារ និងរបររកស៊ីដំណើរការទៅជាប្រក្រតី។ លាភសំណាងស្ថិតនៅក្នុងគន្លងដែលអ្នកកំពុងដើរ ដូច្នេះអ្វីៗគួររក្សាក្នុងស្ថានភាពធម្មតាសិនទើបជាការល្អប្រសើរជាង។ ទោះបីយ៉ាងនោះក្តី​ថ្ងៃនេះទាមទារឲ្យលោកអ្នកខិតខំធ្វើការខ្លាំងជាងសព្វដង​។ ការខិតខំរបស់អ្នកនឹងផ្តល់ផលលាភសក្តិសមនឹងកំលាំងដែលលោកអ្នកចំណាយ។ ចំពោះបញ្ហាតូចតាចនៅថ្ងៃនេះ ពាក់ព័ន្ធនឹងការងារចាស់ៗ ដូច្នេះសូមកែប្រែស្ថានភាពអវិជ្ជមាននេះដោយត្រូវខិតខំបញ្ចប់វាឲ្យបានសព្វគ្រប់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងកិច្ចការងានានាសម្រេចបានផ្លែផ្កាណាស់។ លោកអ្នកក៏អាចយកចិត្តមនុស្សនៅក្បែរខ្លួន រួមទាំងចៅហ្វាយនាយផងដែរ។ ក្នុងនោះប្រសិនបើអ្នកបំពេញការងារផ្នែកឯកសារ នោះកាន់តែមានភាពរស់រវើកបន្ថែម។  ប៉ុន្តែ បើទោះបីជាអ្នកអាចទទួលបានភាពល្អប្រសើរយ៉ាងនេះក្តី សូមគ្រប់គ្រងពេលវេលា ហើយព្យយាមបញ្ចប់ការងារនៅលើតុទាំងអស់។ ក្នុងនោះសូមធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយយកករណីនោះមកគិតពិចារណាឲ្យបានច្រើនដង។ ប្រការដែលលោកអ្នកគួរយកចិត្តទុកដាក់ ហើយបញ្ចៀសឲ្យបានគឺទាក់ទងនឹងករណីបំណុលនានា។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ រោង មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញបំណងប្រាថ្នាទាំងឡាយក្នុងរង្វង់ការងារ។ រីឯលាភសំណាង និងឳកាសល្អៗនឹងកើតឡើងសម្រាប់អាជីពរបស់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner